Sunday, November 24, 2024
Homeបច្ចេកវិទ្យាវិធីបើករថយន្តថយក្រោយឲ្យមានសុវត្ថិភាព

វិធីបើករថយន្តថយក្រោយឲ្យមានសុវត្ថិភាព

ការបើករថយន្តថយក្រោយក៏មានសារសំខាន់ដូចគ្នានឹងការបើករថយន្តក្នុងទិសដៅឆ្ពោះទៅមុខដែរ។ មានពេលខ្លះ អ្នកបញ្ជាយានក៏អាចបង្កគ្រោះថ្នាក់ ក្នុងពេលបើករថយន្តថយក្រោយដោយសារតែខ្វះការប្រុងប្រយ័ត្។ អ្នកបើកបរក៏មានពេលខ្លះយល់ច្រឡំនៅពេលបើក បែរជាបត់រថយន្តក៏មានដែរ…


gg

  • ក្រឡេកមើល ទៅផ្នែកខាង ក្រោយនិងក្រោម រថយន្តមុននឹង ចាប់ផ្តើមប្រសិន ជាអ្នកបម្រុង នឹងបញ្ជារថយន្ត ឲ្យថយក្រោយ។ ព្រោះថា គ្រោះថ្នាក់មួយ ចំនួនពាក់ ព័ន្ធនឹងការ ប៉ះឬបុកកូន ក្មេងនិងសត្វចិញ្ចឹម ផ្សេងៗក៏អាចថាបាន ប្រសិនជាអ្នកបើក ខ្វះការប្រុង ប្រយ័ត្នឬ មួយគាត់ពុំ បានដឹងថា ពួកគេ (ក្មេងឬសត្វចិញ្ចឹម នៅទីកន្លែងនោះ)។
  • ចូលរថយន្តនិង រួសរាន់ដាក់ ខ្សែក្រវ៉ាត់ ហើយចាប់ ផ្តើមដេរ បញ្ឆេះម៉ាស៊ីន។ ជាន់ឈ្នាន់ ហ្វ្រាំងសង្កត់ ចុះហើយបញ្ចូល តំណែងលេខ ក្នុងមុខងារថយ ក្រោយ និងរក្សាជើង របស់អ្នកលើ ឈ្នាន់ហ្វ្រាំង ជានិច្ច។ដាក់ដៃខាងស្តាំ របស់អ្នក លើខ្នើយកៅអី អ្នកដំណើរ ហើយបង្វែរ ខ្លួនរបស់ អ្នកដែល អាចមើល ឃើញកញ្ចក់ខាងក្រោយ របស់រថយន្ត ខណៈរក្សា ដៃឆ្វេងរបស់ អ្នកនៅមុខចង្កូត។
  • លើកជើងរបស់ អ្នកចេញ ពីឈ្នាន់ហ្វ្រាំង បន្តិចនៅ ក្នុងពេល នៃការអនុញ្ញាត ឲ្យរថ យន្តបំលាស់ ទីទៅ ក្រោយ យឺតៗ។ ក្រឡេកមើល មនុស្ស សត្វ យកចិត្តទុក ដាក់ឬប្រុង ប្រយ័ត្នផ្នែក ចំហៀង រថយន្តហើយត្រូវច្បាស់ថា អ្នកមិនបើកប៉ះ និងវត្ថុអ្វីមួយ ឬកញ្ចក់ចំហៀង របស់អ្នកប៉ះ និងអ្វីមួយ។
  • បង្វិលយក ចង្កូតដើម្បីរក្សាកង់ រថយន្តឲ្យត្រង់ ប្រសិនជាវា ចាប់ផ្តើមវិល កង់មិនតាម អ្វីដែលអ្នកចង់បាន។
  • នៅពេលអ្នក បញ្ចប់ការបំលាស់ ទីរថយន្តរបស់ អ្នកក្នុងការ ថយក្រោយ បញ្ឈប់រថយន្ត មុននឹងការបំរាស់ខ្លួនរបស់ អ្នកមើលក្រោយ តាមកញ្ចក់ ក្រោយ។កុំព្យាយាម អនុញ្ញាតឲ្យ រថយន្តរបស់ អ្នកផ្លាស់ទីថយក្រោយ ដោយពុំមាន ការក្រឡេក មើលក្រោយ រថយន្តឲ្យសោះ។

lll

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES