ទន្ទឹមនឹង iPhone ជំនាន់ទី១០ Apple នឹងបង្ហាញមុខ ចរន្តកុំព្យូទ័រ MacBook Pro ជំនាន់ថ្មី មានជួរគ្រាប់ចុចថាច់ ។
ទោះបី Apple មិនទាន់ប្រកាសជាផ្លូវការ ប៉ុន្តែផ្អែកលើប្រភពព័ត៌មានមួយជិតស្និទ្ធជាមួយ Apple, Bloomberg ឲ្យដឹងថា ព្រឹត្តិការណ៍ធំជិតដល់ខាងមុខរបស់ផ្លែប៉ោម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧កញ្ញា ។ នេះគឺជាពេលវេលាសមស្រប ពេលប្រព្រឹត្តទៅនៅថ្ងៃពុធក្នុងសប្តាហ៍ ជាថ្ងៃដែល Apple តែងតែជ្រើសរើស ដើម្បីរៀបចំព្រឹត្តិការណ៍ ។ ក្រៅពីនេះ ថ្ងៃទី៧កញ្ញា ក៏សមហេតុសមផលដែរ ដោយសារពេលមុននេះ ព័ត៌មានលេចធ្លាយពីក្រុមហ៊ុនបណ្តាញមួយចំនួននៅលើពិភពលោកឲ្យដឹងថា iPhone 7 នឹងចាប់ផ្តើមឲ្យកក់ទំនិញពីថ្ងៃទី៩កញ្ញា និងចេញលក់ជាផ្លូវការចាប់ពីថ្ងៃទី១៧កញ្ញា ។
ក៏ប៉ុន្តែរបាយការណ៍ថ្មីពី Nikkei Asian Report ក៏អះអាងដែរថា នឹងមានត្រឹមតែ iPhone ជំនាន់ទី១០ចំនួន២ម៉ូដែលប៉ុណ្ណោះ ត្រូវបាន Apple ដាក់តាំងបង្ហាញក្នុងឱកាសនេះ ជំនួសឲ្យ៣ម៉ូដែល ដូចបណ្តាពាក្យចចាមអារ៉ាម និងរូបភាពលេចធ្លាយមុននេះ ។ ដំបូង Apple មានផែនការបញ្ចេញដល់៣ម៉ូដែលឯណោះ ប៉ុន្តែជាមួយការធ្លាក់ចុះបរិមាណលក់ iPhone ក្នុង២ត្រីមាសថ្មីៗនេះ ផែនការត្រូវបានបង្រួមមកនៅ២ម៉ូដែល រួមមាន iPhone 7 និង iPhone 7 Pro ។
ក្រៅពី iPhone, Bloomberg ឲ្យដឹងថា Apple នឹងបញ្ចេញចរន្តកុំព្យូទ័រ MacBook Pro ជំនាន់ថ្មី មានការធ្វើឲ្យប្រសើឡើងអំពីការរចនា និងមុខងារ ។ ៤ឆ្នាំមកហើយ ដែលចរន្តកុំព្យូទ័រយួរដៃនេះ មិនមានការផ្លាស់ប្តូរធំណា ក្រៅពីធ្វើឲ្យប្រសើរឡើងអំពីការកំណត់រចនាសម្ព័ន្ធ ។ MacBook Pro ស៊េរីថ្មីកំពុងត្រូវបានព្យាករថា នឹងស្តើង ស្រាលជាងដូចចរន្ត MacBook ១២អ៊ីញ ប្រើប្រាស់ជួរគ្រាប់ចុចសមត្ថកិច្ចសណ្ឋានថាច់ ៕
ដោយ: តូច រំលឹក