Wednesday, April 24, 2024
Homeបច្ចេកវិទ្យាHTC ​ជិត​ចេញ​ស្មាត​ហ្វូន ​Android ​6.0​ បង្រួម​ស្អាត​ពី​ HTC ​10

HTC ​ជិត​ចេញ​ស្មាត​ហ្វូន ​Android ​6.0​ បង្រួម​ស្អាត​ពី​ HTC ​10

Desire 10 Pro និង Desire 10 Lifestyle គឺជា phablet ៥,៥អ៊ីញពីរ មានមុខងារស្នងតំណែងពី HTC 10 ។

កន្លះឆ្នាំ ក្រោយពេលប្រកាស HTC 10 ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ទើបបន្តបញ្ចេញស្មាតហ្វូនថ្មី។ តាម Venture Beat គំរូទាំងពីរ Desire 10 Lifestyle និង Pro នឹងត្រូវបាន HTC ប្រកាសនៅក្នុងខែកញ្ញាខាងមុខ ។ ក៏ប៉ុន្តែ ទាំងពីរស្ថិតនៅក្នុងប្រភេទខ្នាតមធ្យម និងមានតម្លៃលក់ទាបជាង HTC 10 ។

ក្នុងនោះ Desire 10 Lifestyle បានឲ្យដើរដោយ Android 6.0 MarshMallow មានឈីប Qualcomm Snapdragon ៤បន្ទះ RAM 3GB ។ ម៉ូដែលនេះ ក៏ត្រូវបានបំពាក់កាមេរ៉ាសំខាន់ ១៣មេហ្គាភិចសែល និងកាមេរ៉ាមុខ ៥មេហ្គាភិចសែល ទាំងពីរសុទ្ធតែប្រើប្រាស់អង្គញាណ (sensor) back-illuminated ។ មានអេក្រង់ធំ ៥,៥អ៊ីញ ប៉ុន្តែ HTC Desire 10 Lifestyle មាន resolution ត្រឹមតែ HD 720p ប៉ុណ្ណោះ ។ ចំណែក Desire 10 Pro គឺជាម៉ូដែលមានការកំណត់រចនាសម្ព័ន្ធខ្ពស់ជាង ប៉ុន្តែការរចនាមិនខុសគ្នាជាមួយស៊េរី Lifestyle ឡើយ។

ស្មាតហ្វូន Android ថ្មីទាំងពីររបស់ HTC សុទ្ធតែមានការរចនាដ៏រឹងមាំ ច្រើនពណ៌ និងស្នងមរតកប្រព័ន្ធឧបករណ៍បំពងសំឡេង BoomSound Hi-Fi អមដោយប្រព័ន្ធគ្រប់គ្រងតន្ត្រី ២៤ប៊ីត ។ ប៉ុន្តែខុសពី HTC 10 អង្គញាណស្កេនក្រយ៉ៅដៃរបស់ Desire 10 ត្រូវបានដាក់នៅខ្នង ជួរគ្រាប់ចុចនៅផ្ទៃខាងមុខ គឺសណ្ឋានថាច់ធម្មតា ៕

ដោយ: តូច រំលឹក

RELATED ARTICLES