Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិជំនួបប្រវត្តិសាស្ត្រ ដូណាល់ ត្រាំ និងគីម ជុងអ៊ុន នៅសិង្ហបុរី អាចពន្យារពេល

ជំនួបប្រវត្តិសាស្ត្រ ដូណាល់ ត្រាំ និងគីម ជុងអ៊ុន នៅសិង្ហបុរី អាចពន្យារពេល

អាមេរិក ៖ នៅក្នុងជំនួបជាមួយលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន កាលពីថ្ងៃពុធ លោកដូណាល់ ត្រាំ  បានព្រមានថា ជំនួបប្រវត្តិសាស្ត្រជាមួយប្រមុខមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា ខាងមុខនោះ អាចត្រូវពន្យារពេល ប៉ុន្តែលោកនៅតែទទូចឱ្យរបបលោកគីម ជុងអ៊ុន ធ្វើឱ្យប្រាកដប្រជាពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ត្រាំ បាននិយាយថា “កិច្ចប្រជុំដែលគ្រោងនឹងធ្វើនៅថ្ងៃទី១២ ខែមិថុនា ទំនងជាមិនអាចកើតមានឡើងនោះទេ”។ ត្រាំ បានបន្តទៀតថា នៅមានលក្ខខណ្ឌជាក់លាក់មួយចំនួន ដែលយើងចង់ឱ្យវាកើតឡើង។ ខ្ញុំគិតថា យើងនឹងទទួលបាននូវលក្ខខណ្ឌទាំងនោះ ក៏ប៉ុន្តែ ប្រសិនបើយើងមិនទទួលបានវានោះទេ ការប្រជុំក៏មិនកើតមានឡើងដែរ។

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន

លក្ខខណ្ឌដែលអាមេរិក ចង់បានបំផុតនោះ គឺការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ទាំងស្រុង ខណៈកូរ៉េខាងជើង ចោទអាមេរិក ថា ដើរខ្សែលើ។ កូរ៉េខាងជើង ក្រោយពីលុបចោលជំនួបប្រជុំកម្រិតខ្ពស់ជាមួយកូរ៉េខាត្បូង កាលពីសប្តាហ៍មុន ក៏បានគំរាមលុបចោលជំនួបប្រជុំជាមួយត្រាំ ផងដែរ។

ជំនួបរវាងលោកមូន ជេអុីន និងលោកដូណាល់ ត្រាំ

លោកគីម ជុងអ៊ុន បាននិយាយថា ប្រសិនបើអាមេរិក នៅតែទទូចឱ្យខ្លួនលះបង់ចោលអាវុធនុយក្លេអ៊ែរ ជាឯកតោភាគី ហើយសម្ព័ន្ធមិត្តដែលមានកូរ៉េខាងត្បូង និងជប៉ុន នៅតែបន្តធ្វើសមយុទ្ធនោះ វាមិនស្មើភាពនោះទេ។

ប្រធានាធិបតីអាមេរិក បានកត់សម្គាល់ថា ឥរិយាបថរបស់ត្រាំ ហាក់បីដូចជាខុសប្លែក បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង រួចមក៕

RELATED ARTICLES