Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិវីរបុរសពីងពាងម៉ាលី ទទួលបានសញ្ជាតិបារាំង ដោយស្វ័យប្រវត្តិ

វីរបុរសពីងពាងម៉ាលី ទទួលបានសញ្ជាតិបារាំង ដោយស្វ័យប្រវត្តិ

បារាំង ៖ តាមប្រភពព័ត៌មានពីការិយាល័យប្រធានាធិបតីបារាំង លោកម៉ានូអែល ម៉ាក្រុន បានឱ្យដឹងថា លោកនឹងផ្តល់សញ្ជាតិដោយស្វ័យប្រវត្តិដល់វីរបុសពីងពាង ជនជាតិម៉ាលី វ័យក្មេងម្នាក់ ដែលបានជួយសង្គ្រោះក្មេងអាយុ៤ឆ្នាំ​ ជាប់នៅរានហាលជាន់ទី៤ នៃអគារផ្ទះល្វែងមួយកន្លែង នៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ កន្លងទៅ។

នៅពេលកើតហេតុ ឪពុកម្តាយក្មេងប្រុសមិននៅផ្ទះទេ។ ប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា ឪពុករបស់ក្មេងប្រុសរវល់ទៅផ្សារ ខណៈម្តាយក៏មិននៅទីក្រុងប៉ារីស នេះដែរ។

បន្ថែមជាមួយនឹងការផ្តល់សញ្ជាតិ លោកម៉ាក្រុន ក៏សន្យាផ្តល់ការងារឱ្យធ្វើបន្ថែមទៀត។ លោកប្រធានាធិបតីក៏បានផ្តល់ប័ណ្ណសរសើរ និងមេដាយមាសចំពោះស្នាដៃដ៏ល្អនេះ។

លោក Manoudou វ័យ២២ឆ្នាំ បានឡើងទៅអគារផ្ទះល្វែងជាន់ទី៤ ដោយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដើម្បីសង្គ្រោះក្មេងនោះ មុនពេលក្រុមសង្គ្រោះបន្ទាន់មកដល់។

លោក Manoudou បានបន្តទៀតថា ពេលខ្ញុំឡើង ខ្ញុំមិនបានគិតពីសុវត្ថិភាពខ្លួនឯងឡើយ ហើយពេលនោះប្រហែលជាព្រះជួយខ្ញុំ។

ក្រោយកើតហេតុ ប៉ូលិសក៏បាននាំឪពុកក្មេងនោះទៅប៉ុស្តិ៍ប៉ូលិស ដើម្បីសាកសួរ៕

RELATED ARTICLES