អ៊ីតាលី ៖ យោងតាមប្រភពព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសអ៊ីតាលី កំពុងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រោយពីការចរចាបង្កើតរដ្ឋាភិបាលថ្មី ត្រូវបរាជ័យ។
ក្រោយការបោះឆ្នោតគណបក្សប្រជានិយមពីរ ចរចាមិនត្រូវគ្នា ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
ទោះជាយ៉ាណាក្តី ទីបំផុតប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានសម្រេចតែងតាំងលោក Carlo Cottarelli អតីតមន្ត្រីរូបិយប័ណ្ណអន្តរជាតិ IMF ធ្វើជានាយករដ្ឋមន្ត្រីស្តីទី ជាមួយនឹងគម្រោងការងារសម្រាប់ការបោះឆ្នោត និងអនុម័តថវិកាជាតិ នៅឆ្នាំក្រោយ។
ក្រោយការប្រកាសតែងតាំង លោក Cottarelli បានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតសាជាថ្មីឡើងវិញ នឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ ហើយជាមួយគ្នានេះដែរ លោកក៏បានសន្យាឱ្យមានវិនិយោគទុនកាន់តែច្រើនថែមទៀត៕