Wednesday, July 16, 2025
Homeព័ត៌មានអន្តរជាតិអ្នកកាសែតរិះគន់ប្រធានាធិបតីរុស្សុី ​ត្រូវគេបាញ់សម្លាប់នៅអ៊ុយក្រែន

អ្នកកាសែតរិះគន់ប្រធានាធិបតីរុស្សុី ​ត្រូវគេបាញ់សម្លាប់នៅអ៊ុយក្រែន

អ៊ុយក្រែន ៖ ប៉ូលិសអ៊ុយក្រែនបាននិយាយថា លោក Arkady Babchenko អ្នកកាសែតរុស្ស៊ី ដ៏លេចធ្លោ ចូលចិត្តប្រើវោហារស័ព្ទវាយប្រហាររបបដឹកនាំលោកវ៉្លាឌីមៀ ពូទីន ត្រូវបានគេបាញ់សម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន  ដែលជាកន្លែងលោកកំពុងលាក់ខ្លួនក្រោយពីមានការគំរាមសម្លាប់។ នេះបើយោងតាមប្រភពព័ត៌មានពីរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃពុធ ទី30 ខែឧសភា ឆ្នាំ2018។

លោក Babchenko វ័យ41ឆ្នាំ ត្រូវបានប្រពន្ធរបស់គាត់ប្រទះឃើញរងរបួស ដេកក្នុងថ្លុកឈាម នៅរបងផ្ទះ ហើយក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ តែអកុសល គាត់ក៏បានស្លាប់នៅតាមផ្លូវ។

អ្នកកាសែតរូបនេះ បានរងការគំរាមកំហែងសម្លាប់ជាច្រើនដង បន្ទាប់ពីលោកបានសរសេរអត្ថបទមួយ ដោយចោទប្រកាន់ពួកឧទ្ទាមគាំទ្ររុស្ស៊ី ជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែន កាលពីឆ្នាំ 2016 បណ្តាលឱ្យទាហាន14នាក់បានស្លាប់បាត់បង់ជីវិត។

លោក Babchenko គឺជាអ្នកឆ្លងឆ្លើយព័ត៌មាន និងជាពិធីករប្រចាំទូរទស្សន៍ ATR  បម្រើការនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។

ទាក់ទងទៅនឹងដំណឹងមរណភាពរបស់លោក Babchenko នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Volodymyr Groys បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយនិយាយថា លោក Babchenko គឺជាមិត្តដ៏ល្អរបស់អ៊ុយក្រែន ពីព្រោះ លោកគឺជាមនុស្សម្នាក់ដែលនិយាយពីការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន៕

RELATED ARTICLES