អាមេរិក ៖ បើទោះជាមានកិច្ចប្រជុំរវាងគណប្រតិភូពាណិជ្ជកម្មទាំងពីរ អាមេរិក និងចិន អស់រយៈពេលជាង១០ថ្ងៃ ទីបំផុត កាលពីថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានប្រកាសថា នឹងចាប់ផ្តើមយកពន្ធ២៥ភាគរយ ទៅលើមុខទំនិញ៥០ពាន់លានដុល្លារ របស់ចិន ដដែល និងរឹតបន្តឹងមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនា តទៅ។
មន្ត្រីសេតវិមានបានឱ្យដឹងថា មុខទំនិញដែលត្រូវយកពន្ធនឹងត្រូវចេញបញ្ជីជាផ្លូវការ ត្រឹមថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។
ទាក់ទងទៅនឹងការប្រកាសរបស់អាមេរិក ប្រទេសចិន បានបញ្ចោញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ដោយនិយាយថា អាមេរិក មិនគោរពស្មារតីកិច្ចព្រមព្រៀងនៅក្នុងជំនួបប្រជុំរវាងភាគីទាំងពីរ។
គួររំឭកថា សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន បានកើតឡើង បន្ទាប់ពីអាមេរិក ចោទប្រកាន់ ចិន ថាលួចកម្មសិទ្ធិបញ្ញា និងអតុល្យភាពពាណិជ្ជកម្ម ដែលចិន តែងតែមានប្រៀបមកលើអាមេរិក៕