Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិICJ ប្រាប់សិង្ហបុរី​ ថា ម៉ាឡេស៊ី សុំបញ្ចប់ការតវ៉ាតំបន់ជម្លោះ Pedra Branca

ICJ ប្រាប់សិង្ហបុរី​ ថា ម៉ាឡេស៊ី សុំបញ្ចប់ការតវ៉ាតំបន់ជម្លោះ Pedra Branca

សីង្ហបុរី ៖ កាលពីថ្ងៃពុធ ទី30 ខែឧសភា ឆ្នាំ2018 ក្រសួងការបរទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍រួមមួយថា តុលាការយុត្តិធម៌អន្តរជាតិ ICJ បានជូនដំណឹងដល់ប្រទេសសិង្ហបុរី ថា ប្រទេសម៉ាឡេស៊ី នឹងមិនបន្តសំណុំរឿងក្តីចំនួនពីរ ពាក់ព័ន្ធទៅនឹងបូរណភាពទឹកដីនៅតំបន់ Pedra Branca ទៀតទេ។ នេះបើយោងតាមប្រភពព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃពុធ ទី30 ខែឧសភា ឆ្នាំ2018។

ការប្រកាសរបស់ក្រសួងការបរទេសសិង្ហបុរី បានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី mhaeFor mhaemd ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលរបស់លោក អាចនឹងពិចារណាឡើងវិញ ចំពោះការប្រឈមរដ្ឋបាលដឹកនាំរបស់លោកណាជីព ពីមុនមក ចំពោះការកាត់ក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលផ្តល់តំបន់មានជម្លោះ Pedra Branca ទៅឱ្យប្រទេសសិង្ហបុរី។

ជាការឆ្លើយតបទៅនឹងការសម្រេចនេះ  លោក Dr Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាននិយាយថា “យើងសប្បាយនឹងការយល់ព្រមបញ្ឈប់រឿងក្តីនេះ។ លោកបានបន្តទៀតថា យើងមានទំនុកចិត្តចំពោះរឿងក្តីរបស់យើង និងភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់ ICJ។

គួររំឭកថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី  មានជម្លោះគ្នាទៅលើតំបន់ Pedra Branca  ដែលមានផ្ទៃដី44គីឡូម៉ែត្រការ៉េ តាំងពីឆ្នាំ1979។

បញ្ហាជម្លោះនេះបាននាំឡើងទៅ ICJ  កាលពីឆ្នាំ2013 ហើយកាលពីឆ្នាំ2018 តុលាការបានកាត់ឱ្យសិង្ហបុរី​ ឈ្នះ តែម៉ាឡេស៊ី អត់ព្រម បានដាក់ពាក្យប្តឹងម្តងទៀត កាលពីឆ្នាំ2017៕

RELATED ARTICLES