Wednesday, July 16, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបមេដឹកនាំកូរ៉េខាងជើង មុនជំនួបត្រាំ-គីម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជួបមេដឹកនាំកូរ៉េខាងជើង មុនជំនួបត្រាំ-គីម

រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov  បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ជួបជាមួយសមភាគី លោក  Ri  Yong Ho  និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដើម្បីពិភាក្សាពីស្ថានភាពឧបទ្វីបកូរ៉េ និងទំនាក់ទំនងទ្វេភាគី ស្របពេលដែលជំនួបរវាងលោកគីម និងប្រធានាធិបតីអាមេរិក អាចនឹងកើតឡើងឆាប់ៗ។

នេះបើយោងតាមសារព័ត៌មានជប៉ុន Kyodo ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេល ដែលប្រទេសទាំងពីររៀបចំខួបលើកទី៧០ នៃការបង្កើតចំណងការទូតរួមគ្នានៅឆ្នាំនេះដែរ។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេស រុស្ស៊ី ទស្សនកិច្ចរបស់លោក Sergei Lavrov  មានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ពេលស្ថិតក្នុងក្រុងព្យុងយ៉ាង នេះ ប្រមុខការទូតរុស្ស៊ី រូបនេះ ត្រូវជួបពិភាក្សាជាមួយប្រមុខការទូតកូរ៉េខាងជើង លោក Ri ហើយអ្នកទាំងពីរ ត្រូវជជែកលើបញ្ហាសំខាន់ៗ ជាពិសេស ស្ថានភាពជារួមនៅឧបទ្វីបកូរ៉េ បញ្ហាប្រឈមអន្តរជាតិ  រួមជាមួយទំនាក់ទំនងទ្វេភាគីផង។

វត្តមានរបស់ប្រមុខការទូតរុស្ស៊ី នៅព្យុងយ៉ាង ក៏គាប់ជួបពេលដែលមន្ត្រីអាមេរិក និងកូរ៉េខាងជើង បន្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំជំនួបកំពូលរវាងលោកគីម ជុងអ៊ុន ជាមួយលោកដូណាល់ ត្រាំ នៅសិង្ហបុរី ដែរ។

មានការគេរំពឹងថា ជំនួបដែលស្លាប់ហើយ រស់ឡើងវិញនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខ ហើយការរំសាយអាវុធនុយក្លេអ៊ែរ ជាចំណុចស្នូលនៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ៕

RELATED ARTICLES