Wednesday, July 16, 2025
Homeព័ត៌មានអន្តរជាតិសភាអឺរ៉ុប ថ្កោលទោសអាមេរិក បន្តយកពន្ធនាំចូលដែក

សភាអឺរ៉ុប ថ្កោលទោសអាមេរិក បន្តយកពន្ធនាំចូលដែក

បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ សម្រេចបន្តធ្វើសង្គ្រាមពាណិជ្ជកម្មពាក់ព័ន្ធនឹងការដំឡើងពន្ធ25% ក្នុងការនាំចូលដែក និង10% សម្រាប់អាលុយមីញ៉ូមពីសហគមន៍អឺរ៉ុប ដោយគិតចាប់ពីថ្ងៃសុក្រ នេះតទៅ សភាអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសហរដ្ឋអាមេរិក ភ្លាមៗផងដែរ។

លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិសភាអឺរ៉ុប បានថ្កោលទោសការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ ដោយហៅការសម្រេចនេះថា ផ្ទុយពីច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។

កាលពីថ្ងៃព្រហស្បតិ៍ ទី31 ខែឧសភា ឆ្នាំ2018 រដ្ឋាភិបាលរបស់លោកត្រាំ បានចេញសេចក្តីសម្រេចថា នឹងមិនមានការលើកលែងពន្ធណាមួយទៀតទេសម្រាប់ការនាំចូលដែក និងអាលុយមីញ៉ូមពីសហគមន៍អឺរ៉ុប កាណាដា និងម៉ិកស៊ីកូ។ សេចក្តីសម្រេចនេះត្រូវបានប្រទេសទាំងនោះប្រតិកម្មយ៉ាងខ្លាំង។

លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានទូរស័ព្ទប្រាប់ត្រាំ ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺខុសច្បាប់។

លោក Justin Trudeau ប្រធានាធិបតីកាណាដា បាននិយាយថា លោកនឹងជួបជាមួយត្រាំ នៅក្នុងខែនេះ ដើម្បីចរចាពីបញ្ហានេះ។

កាណាដា គឺជាប្រទេសនាំដែកថែបទៅសហរដ្ឋអាមេរិក ច្រើនជាងគេបំផុត ដែលអាចនឹងជាប់ពន្ធប្រមាណ12/8ពាន់លានដុល្លារ៕

RELATED ARTICLES