តាមប្រភពព័ត៌មាន ស៊ី-ស៊ី-អិន ចេញផ្សាយ កាលពីថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា កោះតៃវ៉ាន់ បានដាក់ការសង្ស័យទៅលើប្រទេសចិន ថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ខ្លួនក្នុងអំឡុងពេលធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ។
តាមប្រភពពីទីភ្នាក់ងារតៃវ៉ាន់ បានឱ្យដឹងថា បំណែកខ្មោចយន្តហោះ F-16 ត្រូវបានប្រទះឃើញដោយអ្នកឡើងភ្នំ រយៈពេល២ម៉ោងក្រោយ ពេលបាត់ដានពីរ៉ាដាក្នុងថ្ងៃសមយុទ្ធទី១។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងដែរថា អ្នកបើកបរយន្តហោះ មានឈ្មោះ Wu Yenting វ័យ៣១ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។
ក្រសួងការពារជាតិ បានប្រកាសឱ្យយន្តហោះចម្បាំង F-16 វិលត្រឡប់មកដីវិញ ទម្រាំការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការធ្លាក់ F-16 កាលពីថ្ងៃចន្ទ។
កោះតៃវ៉ាន់ បានរៀបចំធ្វើសមយុទ្ធប្រចាំឆ្នាំ រយៈពេល៥ថ្ងៃ ខណៈចិន តែងតែវាយប្រហារ ដោយចោទប្រកាន់កោះតៃវ៉ាន់ ថា រំលោភដែនអធិបតេយ្យរបស់ខ្លួន៕