Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិអ៊ីរ៉ង់ ប្រកាសបន្តសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

អ៊ីរ៉ង់ ប្រកាសបន្តសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

កាលពីថ្ងៃអង្គារ ទី០5 ខែមិថុនា ឆ្នាំ2018 លោក Ali Akbar Salehi នាយកអង្គថាមពលអាតូម៉ិក អ៊ីរ៉ង់ បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមសាងសង់ការហេដ្ឋារចនាសម្ព័នរោងចក្រថាមពលអ៊ុយរ៉ាញ៉ូម សម្រាប់ផលិតនុយក្លេអ៊ែរ ជាបន្តទៀត បន្ទាប់ពីអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ2015 ដែលអាមេរិក ខ្លួនឯងជាម្ចាស់ហត្ថលេខីផងដែរ។

កាលពីថ្ងៃចន្ទ មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា គាត់បានបញ្ជាឱ្យរៀបចំបង្កើនការផលិតអាវុធសារធាតុអ៊ុយរ៉ាញ៉ូម ប្រសិនបើកិច្ចព្រមព្រៀងនេះបរាជ័យ ក្រោយពេលអាមេរិក ដើរចេញកាលពីខែឧសភា កន្លងទៅ។

លោក Ali Akbar Salehi បានថ្លែងថា ប្រសិនបើយើងធ្វើវាតាមធម្មតា វាត្រូវការរយៈពេលយ៉ាងហោចណាស់ 6 ទៅ7ឆ្នាំដែរ តែការងារនេះយើងអាចធ្វើតែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬខែ តែប៉ុណ្ណោះ។

យោងតាមអ្នកនាំពាក្យ ទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ នឹងជម្រាបប្រាប់ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងវីណា ប្រទេសអូទ្រីស ថា អ៊ីរ៉ង់ នឹងបង្កើនសមត្ថភាពផលិតសារធាតុអ៊ុយរ៉ាញ៉ូម សាជាថ្មីទៀត៕

RELATED ARTICLES