កាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានសម្រេចបើកស្ថានទូតថ្មី លើទឹកដីកោះតៃវ៉ាន់។
ការបើកស្ថានទូតនេះ បានធ្វើឱ្យប្រទេសចិន មានការខឹងសម្បាយ៉ាងខ្លាំង ដោយចោទសហរដ្ឋអាមេរិក ជ្រៀតជ្រែកគោលនយោបាយចិន តែមួយ។
ទាក់ទងទៅនឹងបញ្ហានេះ ទីក្រុងវ៉ាស៊ីងតោន បានបញ្ជាក់ជំហរថា អាមេរិក នៅតែគោរពគោលនយោបាយចិនតែមួយ តែទទួលស្គាល់កោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន ហើយនៅតែធានាឱ្យមានទំនាក់ទំនងការទូត ជាមួយទីក្រុងប៉េកាំង ដដែល។
កោះតៃវ៉ាន់ នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ជាពិសេស ក្នុងរដ្ឋបាលដឹកនាំរបស់លោកដូណាល់ ត្រាំ។
ក្នុងឱកាសបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានទូតថ្មី ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអាមេរិក និងកោះតៃវ៉ាន់ គឺធ្វើឡើងដោយសេរី និងប្រជាធិតេយ្យ។ យើងមានកាតព្វកិច្ចធ្វើការជាមួយប្រទេសមួយផ្សេងទៀត ដើម្បីការពារតម្លៃ និងផលប្រយោជន៍រួមគ្នា។
លោកស្រីបានបន្តទៀតថា ដរាបណាយើងឈរជាមួយគ្នា គ្មានអ្វីមួយអាចមកឈរនៅចន្លោះយើងបានទេ។
អាមេរិក បានចំណាយលុយ២៥៥លានដុល្លារ ក្នុងការកសាងស្ថានទូតដែលមានកម្ពស់៥ជាន់។
គួររំលឹកថា ចិននិងតៃវ៉ាន់ បានបែកចេញពីគ្នា កាលពីឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល។ ប្រទេសទាំងពីរបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីពេលនោះមក បើទោះជាពួកគេនៅតែជារំលែកផ្នែកប្រពៃណី និងវប្បធម៌ និងភាសា៕