Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិទ័ពអាកាសតួកគី វាយប្រហារពួកឧទ្ទាមឃើដ ស្លាប់26នាក់

ទ័ពអាកាសតួកគី វាយប្រហារពួកឧទ្ទាមឃើដ ស្លាប់26នាក់

កាលពីថ្ងៃសុក្រ ទី15 ខែមិថុនា ឆ្នាំ2018 ទីភ្នាក់ងារទូរទស្សន៍រដ្ឋតួកគី Anadolu បានរាយការណ៍ថា កងទ័ពអាកាសតួកគី បានបើកការវាយប្រហារនៅតំបន់ភ្នំ Oandil ភាគខាងជើងប្រទេសអ៊ីរ៉ាក់ តាំងពីដើមសប្តាហ៍មកនេះ  បានសម្លាប់កងជីវពលឃើដ ចំនួន26នាក់ តែគេមិនបានតួលេខអ្នករបួសឱ្យដឹងនោះទេ។

ទោះជាមានការអះអាងបែបនេះក្តី គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីពួកសកម្មប្រយុទ្ធឃើដ នោះទេ។

នេះបើយោងតាមកាសែតរ៉យទ័រេ ចញផ្សាយកាលពីថ្ងៃសុក្រ ទី15 ខែមិថុនា ឆ្នាំ2018។

កាលពីពេលថ្មីៗនេះ លោកអេឌូហ្គែន ប្រធានាធិបតីតួកគី បានប្តេជ្ញាថា នឹងកម្ទេចពួកសកម្មប្រយុទ្ធទាំងនោះឱ្យអស់។

ពួកសកម្មប្រយុទ្ធមកពីគណបក្សពលករឃើដ (PKK) ដែលបះបោរប្រយុទ្ធអស់រយៈពេលជិតមួយទសវត្ស ប្រឆាំងជាមួយរដ្ឋាភិបាល មានមូលដ្ឋានស្ថិតនៅតំបន់ភ្នំឈានដិល៕

RELATED ARTICLES