Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិណាជីប ប្រឈមមុខនឹងបទល្មើសលាងលុយកខ្វក់

ណាជីប ប្រឈមមុខនឹងបទល្មើសលាងលុយកខ្វក់

គូឡាឡាំពួរ ៖ យោងតាមប្រភពព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែ មិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា អាជ្ញាធរម៉ាឡេស៊ី ទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងពុករលួយទ្រព្យសម្បត្តិរដ្ឋ កំពុងពិចារណាចោទប្រកាន់ទៅលើលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីបទលាងលុយកខ្វក់ និងបន្លំលួចទ្រព្យសម្បត្តិរដ្ឋ ក្នុងអំឡុងពេលលោកដឹកនាំប្រទេស។

ប្រភពស្និទ្ធនឹងក្រុមស៊ើបអង្កេត តែសុំមិនបញ្ចោញឈ្មោះ បាននិយាយប្រាប់រ៉យទ័រថា លោកណាជីប អាចនឹងត្រូវរងការចោទប្រកាន់ពីបទមិនស្មោះត្រង់ កិបកេងទ្រព្យសម្បត្តិជាតិ  និងការលាងលុយកខ្វក់តាមច្បាប់ព្រហ្មទណ្ឌ។

ប្រសិនបើជាប់ចោទមែននោះ លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ និងពិន័យជាប្រាក់គុណនឹង៥ដងនៃចំនួន ទឹកប្រាក់ដែលបានប្រព្រឹត្ត។

គណៈកម្មការស៊ើបអង្កេតបានថ្លែងថា លោកណាជីប មានជាប់ពាក់ព័ន្ធនឹងការលួចបន្លំទ្រព្យសម្បតិជាតិ គម្រោងអភិវឌ្ឍប្រទេស (1MDB) កាលពីឆ្នាំ២០០៩ និងការបង្វែរលុយជាតិរាប់លានដុល្លារ ចូលគណនីផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ នាយកដ្ឋានយុត្តិធម៌អាមេរិក បានចោទប្រកាន់លោកណាជីប ថា បានប្រើប្រាស់លុយ៤,៥ពាន់លានដុល្លារ ពីមូលនិធិកសាងប្រទេស (1MDB) ខុសខ្ទង់ចំណាយ និងលុយប្រហែលជាង៧០០លានដុល្លារទៀត ត្រូវបានលោកណាជីប បង្វិលចូលក្នុងគណនីផ្ទាល់ខ្លួនរបស់លោក។

គួររំឮកថា លោកណាជីប ក្រោយពេលចាញ់ឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨ អង្គការប្រឆាំងអំពើរពុករលួយបានរឹបអូសលុយជិត៣០លានដុល្លារ និងកាបូបថ្លៃៗជាង៤០០៕

RELATED ARTICLES