Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិអគ្គិភ័យឆាបឆេះសាលាវិចិត្រសិល្បៈ អាយុជាង១០០ឆ្នាំ នៅស្កុតឡែន

អគ្គិភ័យឆាបឆេះសាលាវិចិត្រសិល្បៈ អាយុជាង១០០ឆ្នាំ នៅស្កុតឡែន

តាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់សាលាវិចិត្រសិល្បៈវ័យចំណាស់ the Glasgow School of Art នៅប្រទេសស្កុតឡែន កាលពីព្រឹកថ្ងៃសៅរ៍ នេះ។

នេះគឺជាការឆេះលើកទី២ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ លោក Peter Heath  អនុប្រធានសង្គ្រោះអគ្គិភ័យ បានថ្លែងថា រថយន្តពន្លត់អគ្គិភ័យ១២០គ្រឿង ត្រូវបានប្រើប្រាស់បាញ់ពន្លត់នៅកន្លែងកើតហេតុ ដោយចំណាយពេលជាច្រើនម៉ោង។ អគារនេះបានកសាងឡើងតាំងពីឆ្នាំ១៩០៩មកម៉្លេះ។

អគារនេះបានឆាបឆេះម្តងរួចមកហើយ កាលពីឆ្នាំ២០១៤ ហើយរដ្ឋាភិបាលបានចំណាយលុយជិត៤០លានដុល្លារ ជួសជុលឡើងវិញ។

លោកបានបន្តទៀតថា អគ្គិភ័យបានឆាបឆេះពីជាន់ផ្ទាល់ដី រហូតទៅដល់ដំបូលខាងលើ។

ក្រៅពីអគារវិចិត្រសិល្បៈ អគ្គិភ័យក៏បានរាលដាលអគារដែលនៅក្បែរនោះផងដែរ  ទាក់ទងទៅនឹងបញ្ហានេះមិនទាន់មានព័ត៌មានពីអ្នកស្លាប់និងរបួសនៅឡើយទេ ប៉ុន្តែការខូចមានទំហំធំ៕

RELATED ARTICLES