កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូមកពីបងប្អូនកូរ៉ទាំងពីរ និងកាកបាទក្រហម បានជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាការជួបជុំក្រុមគ្រួសារដែលបានបែកគ្នាដោយសារសង្គ្រាមកូរ៉េ។
កិច្ចប្រជុំនេះ គឺធ្វើទៅតាមកិច្ចសន្យា ក្រោយពីជំនួបប្រជុំរវាងលោកគីម ជុងអ៊ុន និងលោកមូន ជេអ៊ីន ដែលបានសន្យាធ្វើឱ្យទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ។
លោកប៉ាក់ យុងអ៊ីល មេដឹកនាំគណៈប្រតិភូកូរ៉េខាងជើង បាននិយាយថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលល្អ និងមានទំនាក់ទំនងល្អជាមួយគ្នា។
មន្ត្រីកូរ៉េខាងត្បូង បានអំពាវនាវឱ្យមានការជួបជុំក្រុមគ្រួសារកូរ៉េទាំងពីរឡើងវិញ ក្នុងលក្ខណៈមនុស្សធម៌ និងសិទ្ធិមនុស្ស។
ការជួបជុំបងប្អូនកូរ៉េទាំងពីរធ្វើឡើងចុងក្រោយកាលពីឆ្នាំ២០១៥។
ក្រុមគ្រួសារកូរ៉េបានបែកបាក់គ្នា ក្នុងសង្គ្រាមកូរ៉េ ក្នុងចន្លោះឆ្នាំ១៩៥០-៥៣ ដែមានក្រុមគ្រួសារកូរ៉េ៥៧០០០ គ្រួសារបែកបាក់គ្នា៕