Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំ OPEC អាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ

ជំនួបប្រជុំ OPEC អាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ

នៅក្នុងកិច្ចប្រជុំប្រទេសផលិតប្រេង និងប្រទេសពាក់ព័ន្ធនៅទីក្រុងវេណា ប្រទេសអូទ្រីស កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្តីអំពីបញ្ហាប្រេងឡើងថ្លៃ កំពុងតែក្លាយជារបៀបវារៈមួយដ៏ក្តៅគគុក ដែលបានជះឥទ្ធិពលមកលើបណ្តាប្រទេសលើពិភពលោក។

ក្រោយកិច្ចប្រជុំអង្គការ OPEC បានឯកភាពថា នឹងជំរុញឱ្យមានការផលិតប្រេងកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការ ខណៈពេលដែលមេដឹកនាំមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងតែបញ្ចុះបញ្ចូលប្រទេសអ៊ីរ៉ង់ ឱ្យសហការគ្នាផលិតប្រេងឱ្យបានច្រើនទៅតាមតម្រូវការ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសរុស្ស៊ី ដែលមិនមែនជាសមាជិក OPEC បានសន្យាថា នឹងបង្កើនការផលិតប្រេងឱ្យបាន១លានបារ៉ែល ក្នុងមួយថ្ងៃ (១ប៉ារ៉ែល ស្មើនឹងជាង១០០លីត្រ) ឬក៏ស្មើនឹង១% នៃការផ្គត់ផ្គង់ទូទាំងពិភពលោក។ ការសន្យានេះអាចនឹងទទួលបានជោគជ័យ សម្រាប់ក្រុមប្រទេសសមាជិក OPEC នឹងសម្ព័ន្ធមិត្ត។

កិច្ចប្រជុំ OPEC នេះបានកើតឡើងក្រោយពីមានការអំពាវនាវពីសហរដ្ឋអាមេរិក ចិន និងឥណ្ឌា ឱ្យមានការបញ្ចុះតម្លៃប្រេង និងការទប់ស្កាត់ឱនភាពប្រេង ដែលអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោក។

អ៊ីរ៉ង់ គឺជាប្រទេសនាំប្រេងចេញធំ លំដាប់ទី៣លើពិភពលោក ដែលជាអ្នកកំណត់វាសនាតម្លៃប្រេងសាំង។ ប្រទេសនេះកំពុងតែរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក បន្ទាប់ពីអាមេរិក បានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥៕

RELATED ARTICLES