Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីយោធាអាមេរិក សង្ស័យយន្តហោះចិន ឈ្លបយកការណ៍លើមូលដ្ឋានទ័ពអាមេរិក

មន្ត្រីយោធាអាមេរិក សង្ស័យយន្តហោះចិន ឈ្លបយកការណ៍លើមូលដ្ឋានទ័ពអាមេរិក

តាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា មន្ត្រីកងទ័ពអាមេរិក បានដាក់ការសង្ស័យទៅលើយន្តហោះប្រើពន្លឺឡាស៊ែររបស់ចិន បានហោះឈ្លបយកការណ៍ចំនួន២០ដង មកលើមូលដ្ឋានទ័ពអាកាសអាមេរិក នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក គិតចាត់តាំងពីខែកញ្ញា ឆ្នាំទៅមិញ។

ស្ត្រីអ្នកនាំពាក្យយោធាអាមេរិក ដែលសុំមិនបញ្ចោញឈ្មោះបានប្រាប់ CNN ថា យន្តហោះរបស់ចិន បានប្រើប្រាស់ប្រព័ន្ធឡាស៊ែរនៅពីលើមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក។

ហេតុការណ៍នេះបានកើតឡើងចុងក្រោយបំផុតកាលពីសប្តាហ៍មុន។ នេះបើយោងតាមមន្ត្រីយោធាសហរដ្ឋអាមេរិក។

ទាក់ទងនឹងព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានច្រានចោលការលើកឡើង របស់អាមេរិក ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍នោះទេ។ រដ្ឋមន្ត្រីដដែលនោះ បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិក ថា គ្មានមូលដ្ឋានច្បាស់លាស់។

ជារឿយៗ សហរដ្ឋអាមេរិក តែងតែចោទប្រកាន់ប្រទេសចិន ថាបានប្រើប្រាស់យន្តហោះឈ្លបយកការណ៍សកម្មភាពទាហានរបស់អាមេរិក។ ជាមួយគ្នានេះដែរ នៅឯដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង អាមេរិក ធ្លាប់បានប្រើប្រាស់នាវាមុជទឹកឈ្លបយកការណ៍សកម្មភាពយោធារបស់ប្រទេសចិន ផងដែរ៕

RELATED ARTICLES