Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិស៊ី ជីនពីង ៖ នឹងមិនធ្វើឱ្យបាត់បង់ទឹកដីចិន សូម្បីមួយសង់ទីម៉ែត្រ

ស៊ី ជីនពីង ៖ នឹងមិនធ្វើឱ្យបាត់បង់ទឹកដីចិន សូម្បីមួយសង់ទីម៉ែត្រ

នៅក្នុងជំនួបជាមួយលោក James Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅ Great Wall លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា ប្រទេសចិន នឹងមិនធ្វើឱ្យបាត់បង់បូរណភាពទឹកដី សូម្បីមួយសង់ទីម៉ែត្រឡើយ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។

ការលើកឡើងរបស់ស៊ី ជីនពីង បន្ទាប់ពី មានការលើកឡើងថា ចិន កំពុងឈ្លានពានមកលើបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូង។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។ លោកស៊ី ជីនពីង បានប្រាប់លោក James Mattis ថា ជំហររបស់ចិន គឺមិនប្រែប្រួល និងច្បាស់លាស់។ បូរណភាពដែនដីដែលដូនតាបន្សល់ទុកឱ្យ យើងនឹងថែរក្សាវាមិនឱ្យបាត់បង់នោះទេ ហើយយើងក៏មិនចង់បានអ្វីពីអ្នកដទៃនោះដែរ។ បន្ទាប់ពីចាកចេញពីទីក្រុងប៉េកាំង លោក Mattis នឹងបន្តដំណើរទៅទីក្រុងសេអ៊ូល ជួបជាមួយលោក Song Young-Moo រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។ ជំនួបរវាងលោក Mattis និងស៊ី ជីនពីង បានកើតឡើង បន្ទាប់ពីមានភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កំពុងតែពុះកញ្ជ្រលឡើង។

ស៊ី ជីនពីង បានប្រាប់លោក James Mattis ថា ទោះបីជាមានភាពមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នឹងមានការដាក់ពង្រាយទ័ពនៅតំបន់មានជម្លោះនោះ មិនមែនមានន័យថា យកកម្លាំងយោធាទៅដោះស្រាយបញ្ហានោះទេ៕

RELATED ARTICLES