Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះធុនស្រាល នៅឥណ្ឌាស្លាប់5នាក់

ធ្លាក់យន្តហោះធុនស្រាល នៅឥណ្ឌាស្លាប់5នាក់

យ៉ាងហោចណាស់មនុស្ស5នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល ខ្នាតតូចមួយគ្រឿង ចំលើទីតាំងអគារសំណង់នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី28 ខែមិថុនា ឆ្នាំ2018នេះ។

អាជ្ញាធរឥណ្ឌា នៅកន្លែងកើតហេតុបានឱ្យ ដឹងថា យន្តហោះខ្នាតតូចប្រភេទ12កៅអី មួយគ្រឿង ជាកម្មសិទ្ធិរបស់អាជ្ញាធរនៅក្នុងតំបន់នៃរដ្ឋ Uttar Pradesh បានធ្លាក់នៅអំឡុងពេលព្យាយាមចុះចតលើទីប្រជុំមួយ ស្ថិតនៅជាយទីក្រុងម៉ុមបៃ  (Mumbai)។

អាជ្ញាធរដដែលនោះបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង5នាក់នោះ រួមមាន អ្នកបើកបរម្នាក់អ្នកដំណើរ3នាក់ នឹងអ្នកថ្មើរជើងម្នាក់ តែជាសំណាងល្អមិនបណ្តាលឱ្យមានអ្នករបួសនោះទេ។

យន្តហោះនេះបានធ្លាក់ ក្នុងអំឡុងពេលធ្វើតេស្ត ហ្វឹកហាត់ក្បែរព្រលានយន្តហោះ Juhu៕

RELATED ARTICLES