Sunday, July 20, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ចង់បានបក្សប្រឆាំង ធ្វើកញ្ចក់ឆ្លុះរដ្ឋាភិបាល

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ចង់បានបក្សប្រឆាំង ធ្វើកញ្ចក់ឆ្លុះរដ្ឋាភិបាល

កាលពីថ្ងៃទីសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០១៨ លោកមហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី បាននិយាយថា លោកចង់បានបក្សប្រឆាំងថ្មីខ្លាំង អាចធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងសកម្មភាពរដ្ឋាភិបាលបាន។

លោកបានបន្តថា ឥឡូវនេះមិនមានបក្សប្រឆាំងដែលល្អ និងខ្លាំងដែលអាចធ្វើជាកញ្ចក់ឆ្លុះសម្រាប់រដ្ឋាភិបាលឡើយទេ។ លោកមើលឃើញ អតីតបក្សកាន់អំណាច UMNO នៅទន់ខ្សោយ ព្រោះសមាជិកបក្សនេះបន្តបែកបាក់គ្នាចាប់ពីពេលចាញ់ឆ្នោតខែមុន។

សម្ព័ន្ធបក្សប្រឆាំងដ៏ធំ UMNO ដែលជាផ្នែកមួយនៃសម្ព័ន្ធ Barisan Nasional ធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ី រាប់ទសវត្សរ៍ និងទើបចាញ់ឆ្នោតកាលពីខែឧសភា កន្លងមកនេះនៅ មិនទាន់រើសបានមេដឹកនាំថ្មីឡើយ។ នេះជាមូលហេតុធ្វើឱ្យលោកមហាធៀ នាយករដ្ឋមន្ត្រីទី៧ យល់ថា បក្សប្រឆាំងនេះមិនទាន់រឹងមាំ និងស័ក្តិសមជាគូប្រជែងដ៏ល្អក្នុងសង្គមប្រជាធិបតេយ្យឡើយ។

លោកមហាធៀ សង្កត់ធ្ងន់បែបនេះ “យើងចង់បានបក្សប្រឆាំង ព្រោះយើងចាត់ទុកបក្សប្រឆាំង ដូចជាកញ្ចក់ឆ្លុះ។ យើងនឹងមើលឃើញថា មុខរបស់យើងមានស្លាកស្នាម ឬមានបញ្ហាអត់។ ប៉ុន្តែក្នុងករណីដែលយើងមិនមានបក្សប្រឆាំង ដែលធ្វើជាកញ្ចក់ឆ្លុះនេះទេ យើងនឹងគិតថា ខ្លួនយើងស្រស់ស្អាត ប៉ុន្តែតាមពិតយើងមានច្រមុះវៀចសោះ”៕

KUALA LUMPUR, 6 April — Pengerusi Barisan Nasional (BN) Datuk Seri Najib Tun Razak bersama kepimpinan tertinggi BN serta orang ramai menyanyikan lagu parti tersebut sempena Perhimpunan Janji 1Malaysia Rakyat Didahulukan pada Pelancaran Manifesto BN di sini, malam ini.
— fotoBERNAMA (2013) HAKCIPTA TERPELIHARA
RELATED ARTICLES