Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី ដំឡើងនាវាចម្បាំង តម្លៃ26ពាន់លានដុល្លារ

អូស្ត្រាលី ដំឡើងនាវាចម្បាំង តម្លៃ26ពាន់លានដុល្លារ

ទីបំផុត ក្រុមហ៊ុនផលិតនាវាការពារអង់គ្លេស BAE បានដេញថ្លៃឈ្នះក្រុមហ៊ុន Fin cantieri របស់អ៊ីតាលី និងក្រុមហ៊ុន Navantia របស់ប្រទេសអេស្ប៉ាញ សម្រាប់គម្រោងសាងសង់នាវាចម្បាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលមានទឹកប្រាក់ជាង26ពាន់លានដុល្លារ។

នាវាចម្បាំងនេះ នឹងត្រូវបានគូរប្លង់ដោយក្រុមហ៊ុនអង់គ្លេស BAE និងកសាងដោយក្រុមហ៊ុនរដ្ឋអូស្ត្រាលី។

រោងចក្រដំឡើងនាវាចម្បាំងនេះ នឹងបង្កើតការងារឱ្យប្រជាជនអូស្ត្រាលី ចំនួន4000នាក់។ នេះបើយោងទាំងមន្ត្រីរដ្ឋាភិបាល។

មន្ត្រីដដែលនោះ បានឱ្យដឹងទៀតថា នាវាចម្បាំងថ្មីនេះ នឹងមានឈ្មោះថា The Hunter Class នឹងផលិតក្នុងប្រទេសអូស្ត្រាលី ដោយប្រជាជនអូស្ត្រាលី និងប្រើប្រាស់ដែកថែបអូស្ត្រាលី ផ្ទាល់តែម្តង។ ការផលិតនាវានេះគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ2020។

ថ្មីៗនេះ ប្រទេសអូស្ត្រាលី កំពុងពង្រឹងប្រព័ន្ធការពាររបស់ខ្លួន ចំពេលដែលស្ថានការណ៍កំពុងឡើងកម្តៅនៅសមុទ្រចិនខាងត្បូង ជាមួយចិន។

កាលពីសប្តាហ៍មុន ប្រទេសអូស្ត្រាលី បានចំណាយថវិកាជាង6ពាន់លានដុល្លារ ទិញយន្តហោះចារកម្មដ្រូន គ្មានមនុស្សបើក ចំនួន6គ្រឿង ពីសហរដ្ឋអាមេរិក ផងដែរ៕

RELATED ARTICLES