Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិប្តីប្រពន្ធ១គូ ត្រូវគេនាំបំពុលថ្នាំនៅក្នុងផ្ទះ

ប្តីប្រពន្ធ១គូ ត្រូវគេនាំបំពុលថ្នាំនៅក្នុងផ្ទះ

ប៉ូលិសអង់គ្លេស បានបញ្ជាក់ថា ប្តីប្រពន្ធ១គូ ត្រូវបានគេប្រទះឃើញដេកសន្លប់ ជាមួយនឹងថ្នាំពុលនៅក្នុងផ្ទះ ទីក្រុង Amesbure កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ តាមការពិនិត្យរបស់គ្រូពេទ្យ បានឱ្យដឹងថា សារធាតុពុល Novichok គឺដូចគ្នាទៅនឹងថ្នាំពុលដែលគេប្រើប្រាស់ទៅលើចារកម្មរុស្ស៊ី និងកូនស្រី កាលពីប៉ុន្មានខែមុន នៅក្នុងសួនច្បារមុខផ្ទះ។

ប្តីប្រពន្ធមួយគូនោះ ត្រូវបានគេស្គាល់ឈ្មោះថា Charli Rowley អាយុ៤៥ឆ្នាំ និង Dawn Sturgess អាយុ៤៤ឆ្នាំ បានដេកសន្លប់ក្នុងផ្ទះ។

យោងតាមស្នងការប៉ូលិស លោក Paul Mills បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយថា វាគឺជាការប្រព្រឹត្តបទឧក្រិដ្ឋកម្ម ឬក៏ជាការធ្វើអត្តឃាតនៅឡើយទេ ខណៈដែលក្រុមភ្នាក់ងារស៊ើបអង្កេតប្រឆាំងនឹងគ្រឿងញៀន កំពុងតែដំណើរការ។

រហូតមកដល់ពេលនេះ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ទោះជាយ៉ាងណាក្តី ភ្នាក់ងារស៊ើបអង្កេតប៉ូលិស បានឱ្យដឹងថា ករណីនេះ គឺមិនដូចគ្នាទៅនឹងករណីបំពុលចារកម្មរុស្ស៊ី កាលពីប៉ុន្មានខែកន្លងមកនោះទេ ដោយសារតែប្តីប្រពន្ធទាំងពីរនាក់នេះ គឺជាមនុស្សធម្មតា៕

RELATED ARTICLES