Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិអតីតយោធាថៃ លះបង់អុកហ្ស៊ីសែនជួយក្មេងក្នុងរូងធំ ស្លាប់ខ្លួនឯង

អតីតយោធាថៃ លះបង់អុកហ្ស៊ីសែនជួយក្មេងក្នុងរូងធំ ស្លាប់ខ្លួនឯង

យោងតាមលោក Passakorn Boonyaluck អភិបាលរងខេត្តឈៀងរ៉ៃ បានឲ្យដឹងថា អតីតទាហានថៃម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីខំមុជទឹកនាំយកបំពង់អុកហ្ស៊ីសែន ទៅជួយសង្រ្គោះក្មេងៗ និងគ្រូបង្វឹក ទាំង១៣នាក់ ដែលកំពុងជាប់គាំងក្នុងរូងភ្នំ ។

លោក Passakorn Boonyaluck ​បានបញ្ជាក់ឲ្យដឹងទៀតថា “លោក Saman Kunam អតីតទាហានជើងទឹកចូលនិវត្តន៍បានស្លាប់តាមផ្លូវចេញមកក្រៅពីរូងភ្នំ Tham Luang នៅពេលដែលលោកកំពុងព្យាយាមនាំយកអុកហ្ស៊ីសែន ជួយជួយជនរងគ្រោះ ប៉ុន្តែលោកគ្មានអុកហ្ស៊ីសែនគ្រប់គ្រាន់ តាមផ្លូវត្រឡប់មកវិញ បណ្តាលឲ្យលោកបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង២រំលងអធ្រាត្រ កាលពីយប់ថ្ងៃសុក្រ ទី៦ ខែកក្កដា ​ឆ្នាំ២០១៨ ។

គួរបញ្ជាក់ថា ក្មេងទាំង១២នាក់ និងគ្រូម្នាក់ បាននឹងកំពុងជាប់ខ្លួនក្នុងរូងភ្នំ បន្ទាប់ក្រុមបុជទឹកជនជាតិអង់គ្លេស បានប្រទះឃើញកាលពីថ្ងៃចន្ទ ទី០២ ខែកក្កដា វេលាម៉ោង១០យប់៕

RELATED ARTICLES