Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ចាប់ផ្តើមផ្ទុះឡើងហើយ

សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ចាប់ផ្តើមផ្ទុះឡើងហើយ

អស់រយៈពេល៥ខែ ដែលប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមចូលូសមរភូមិសិង្គ្រាមពាណិជ្ជកម្ម ឥឡូវនេះ រូបរាងពិតនៃសង្គ្រាមពាណិជ្ជកម្ម បានចាប់ផ្តើមផ្ទុះឡើងហើយ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ។

សហរដ្ឋអាមេរិក បានចាប់ផ្តើមដំឡើងពន្ធ២៥% ប្រឆាំងទៅនឹងឹទំនិញចិន គិតជាទឹកប្រាក់មានទំហំ៣៤ពាន់លានដុល្លារ។ ជាមួយគ្នានេះដែរ សមភាគីចិន ក៏មិននៅស្ងៀមនោះដែរ បានបែរកាណុងតម្រង់ទៅសហរដ្ឋអាមេរិក ដោយចាប់ផ្តើមយកពន្ធទៅលើមុខទំនិញអាមេរិក ចំនួន៥៤៥មុខ ដែលគិតជាទឹកប្រាក់ស្មើនឹង៣៤ពាន់លានដុល្លារដែរ។

ជារឿយៗ ក្នុងរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ តែងតែបង្កជម្លោះជាមួយមហាអំណាចចិន ទាក់ទងទៅនឹងឱនភាពសេដ្ឋកិច្ច និងអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។ អាមេរិក មានឱនភាពពាណិជ្ជកម្មដល់ទៅ៣៧៣ពាន់លានដុល្លារ ក្នុងការរកស៊ីជាមួយចិន ហេតុដូច្នេហ្នើះយបានជាដូណូលា់ ត្រាំ ចង់ឱ្យមានការកាត់បន្ថយឱនភាពដ៏ធំនេះ។

ក្រោយអាមេរិក ប្រកាសយកពន្ធជាផ្លូវការនៅថ្ងៃនេះ ទីក្រុងប៉េកាំង បានចោទប្រកាន់សហរដ្ឋអាមេរិក ថា បានកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំបំផុត នៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចរបស់ចិន។ ក្រៅពីប្រទេសចិន អាមេរិក ក៏មិនយល់មុខប្រទេសជិតខាង មានដូចជា កាណាដា ម៉ិកស៊ិកកូ និងសម្ព័ន្ធមិត្តអឺរ៉ុប មួយចំនួន ដូចជា អាល្លឺម៉ឺង់ បារាំង អង់គ្លេស ក៏ត្រូវប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មនេះដែរ។

លោក Zarit សមាជិកសភាពាណិជ្ជកម្មអាមេរិក បាននិយាយថា យើងចង់ឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ វិលត្រឡប់ចូលតុចរចាសាជាថ្មីម្តងទៀត ដើម្បីបញ្ចៀសកុំឱ្យសង្គ្រាមពាណិជ្ជកម្មនេះ កាន់តែរីកធំទៅៗ។

ទោះជាយ៉ាងណាក្តី មុននឹងឈានដល់ដំណាក់កាលផ្ទុះសង្គ្រាមនេះ គណៈប្រតិភូពាណិជ្ជកម្មប្រទេសទាំងពីរធ្លាប់បានជួបប្រជុំគ្នាពីរលើករួចមកហើយិ ម្តងនៅទីក្រុងប៉េកាំង និងម្តង សហរដ្ឋអាមេរិក ប៉ុន្តែលទ្ធផលនៅតែមិនអាចទប់ស្កាត់បានដដែល៕

RELATED ARTICLES