Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិស្លាប់ឡើងដល់១០០ បាត់ខ្លួន៥០នាក់ គ្រោះទឹកជំនន់នៅជប៉ុន

ស្លាប់ឡើងដល់១០០ បាត់ខ្លួន៥០នាក់ គ្រោះទឹកជំនន់នៅជប៉ុន

យ៉ាងហោចណាស់ មនុស្សចំនួន១០០នាក់ បានស្លាប់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងុហេតុការណ៍គ្រោះធម្មជាតិទឹកជំនន់ នៅប្រទេសជប៉ុន។

យោងតាមលោក Yoshihide Suga អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាល បានឱ្យដឹងថា មនុស្សចំនួន៨៧នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ខណៈ១៣នាក់ផ្សេងទៀត ដែលបានស្លាប់ដែរនោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណទេ។

អ្នកនាំពាក្យដដែលនោះ បានឱ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្សជាង២លាននាក់ ត្រូវបានគេជម្លៀសទៅកាន់ទីទួលសុវត្ថិភាព  ខណៈពេលដែលជំនន់ទឹកភ្លៀងនៅតែបន្តវាយប្រហារភាគខាងត្បូងនៃប្រទេសជប៉ុន។ ជំនន់ទឹកភ្លៀងបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន ដែលចាប់ផ្តើមពីភាគខាងជើង រហូតមកដល់ភាគកណ្តាល និងឆ្ពោះមកទិសខាងត្បូង។

មន្ត្រីឧតុនិយម បានឱ្យដឹងថា យើងមិនដែលមានបទពិសោធន៍ជំនន់ទឹកភ្លៀងដូចនេះពីមុនមកទេ។ កម្ពស់ទឹកភ្លៀងកើនឡើង៣ដង បើប្រៀបធៀបទៅនឹងកម្ពស់ទឹកភ្លៀងក្នុងខែកក្កដា កាលពីឆ្ន្នាំទៅមិញ។

ទាក់ទងទៅនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ស៊ូអាបេ បានអំពាវនាវឱ្យក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះពលរដ្ឋដែលកំពុងរងផលប៉ះពាល់។ ឥឡូវនេះ ក្រុមសង្គ្រោះជាង៥ម៉ឺននាក់ ប៉ូលិសយោធា កំពុងបើកយុទ្ធនាការជួយសង្គ្រោះនៅតាមតំបន់ផ្សេងៗគ្នា៕

RELATED ARTICLES