កាលពីថ្ងៃចន្ទ ទី09 ខែកក្កដា ឆ្ន្នាំ2018 តុលាការមីយ៉ាន់ម៉ា បានសម្រេចធ្វើការចោទប្រកាន់អ្នកកាសែតរ៉យទ័រ ចំនួន2នាក់ ពីបទលួចបញ្ចោញព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល ទៅឱ្យរដ្ឋបរទេស ពាក់ព័ន្ធទៅនឹងវិបត្តិសម្លាប់រង្គាលជនជាតិភាគតិច ហូរីងយ៉ា។ ច្បាប់បញ្ចោញព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បន្សល់ទុកតាំងពីសម័យអាណានិគមមកម៉្លេះ។
លោក Wa Lone អាយុ32ឆ្ន្នាំ និងលោក Kyaw Soe Oo អាយុ28ឆ្ន្នាំ ត្រូវបានចោទប្រកាន់ពីបទរំលោភទៅនឹងច្បាប់សម្ងាត់របស់រដ្ឋាភិបាល។ ប្រសិនបើរកឃើញីថា អ្នក្នទាំងពីរពិតជាមានកំហុសដូចការចោទប្រកាន់នោះមែន ពួកគេនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល14ឆ្ន្នាំ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ អ្នកកាសែតរ៉យទ័រ័ទាំង២នាក់នេះ បានច្រានចោល។
គួររំលឹកថា អ្នក្នទាំងពីរត្រូវបានចាប់ខ្លួន កាលពីថ្ងៃទីី12 ខែធ្ន្នូ ឆ្ន្នាំ2017 បន្ទប្ទា់ពីពួកគេបានចូលទៅជួបជាមួយនឹងប៉ូលិស ហើយទទួលយកឯកសារទៅផ្សព្វផ្សាយនៅក្នុងបណ្តាញសារព័ត៌មានរបស់ពួកគេ ទាក់ទងទៅនឹងបញ្ហាសម្លាប់ក្មេងប្រុស ហូរីងយ៉ា នៅរដ្ឋរ៉ាក់ឃីង ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។ វិបត្តិជនជាតិ ហូរីងយ៉ា បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា រងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ។ ការសម្លាប់រង្គារទៅលើជនជាតិនេះបានបង្ខំឱ្យជនជាតិ ហូរីងយ៉ា ជិត70ម៉ឺនឺនាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស៕