Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិនាវាចម្បាំងអាមេរិក ២គ្រឿង ចូលចតនៅកោះតៃវ៉ាន់

នាវាចម្បាំងអាមេរិក ២គ្រឿង ចូលចតនៅកោះតៃវ៉ាន់

បន្ទាប់ពីមានភាពតានតឹងជម្លោះសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ  បានប្រើប្រាស់នាវាចម្បាំងធុនធំ ២គ្រឿង ចូលចតនៅដែនទឹកកោះតៃវ៉ាន់ ដែលធ្វើឱ្យចិន ខឹងសម្បាយ៉ាងខ្លាំង។ បើយោងតាមមន្ត្រីកងទ័ពជើងទឹកអាមេរិក ម្នក្នា់ បាននិយាយថា នាវាចម្បាំងធុនយក្ស ២គ្រឿង បានធ្វើដំណើរឆ្លងកាត់តំបន់ Strait ទឹកដីរបស់កោះតៃវ៉ាន់។ នាវាចម្បាំងទាំង២គ្រឿងនោះ មានឈ្មោះថា The USS Mutin និង USS  Ben Fold បានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ហើយបានក្លាយជានាវាចម្បាំងអាមេរិក លើកទីមួយ ដែលបានឆ្លងកាត់តំបន់ Strait ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧ កន្លងមក បន្ទាប់ពីនាវាចម្បាំង The USS John S Mc Cain ដែលធ្លាប់បានឆ្លងកាត់ទីនោះ។

វត្តមានរបស់នាវាចម្បាំងខាងលើនោះ បានកើតឡើងចំពេលដែលស្ថានភាពនយោបាយរបស់លោកដូណាល់ ត្រាំ និងលោកស៊ី ជីងពីង ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុន នឹងជម្លោះសមុទ្រចិនខាងត្បូង។

លោក Charlie Brown អ្នកនាំពាក្យទាហានជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក បានហៅការធ្វើដំណើរឆ្លងកាត់របស់នាវាយក្សទាំង២គ្រឿងនេះ ថាជារឿងធម្មតា។

លោកបានបន្តទៀតថា នាវាជើងទឹកសហរដ្ឋអាមេរិក ដែលបានឆ្លងកាត់នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត តាមដែនទឹករបស់កោះតៃវ៉ាន់ ធ្លាប់បានធ្វើជាច្រើនដងហើយ ក្នុងរយៈពេលប៉ុន្មានឆ្នច៉្នាំងក្រោយនេះ និយាយរួម វាមិនមែនជាការគំរាមគំហែងនោះទេ។

តំបន់ Strait ដែលជាកម្មសិទ្ធិរបស់កោះតៃវ៉ាន់ ជារឿយៗ ត្រូវបានចិន អះអាងថា ជាទឹកដីរបស់ខ្លួន ដែលប្រទេសចិន បានបង្អួតវត្តមានកងទ័ពរបស់ខ្លួននៅក្នុងតំបន់នោះ កាលពីខែមករា ឆ្ន្នាំ២០១៨។

ប្រទេសចិនិ និងតៃវ៉ាន់ មានរដ្ឋាភិបាលគ្រប់គ្រងរៀងខ្លួនដាច់ដោយឡែកពីគ្នា ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិល ដែលអស់រយៈពេលជិត៧០ឆ្នាំកន្លងមកហើយ។

ចាប់តាំងពីលោកដូណូលា់ ត្រាំ ឡើងកាន់អំណាច ធ្វើឱ្យប្រទេសចិន និងកោះតៃវ៉ាន់ មានជម្លោះជាមួយគ្នា ដោយសារតែអាមេរិក តែងតែលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់  ហើយថ្មីៗនេះ គេក៏បានបើកស្ថានទូតជាផ្លូវការ នៅទីនោះដែរ៕

RELATED ARTICLES