បើតាមប្រភពព័ត៌មានពីរ៉យទ័រ បានចេញផ្សាយមុននេះថា ហេតុការណ៍គ្រោះធម្មជាតិទឹកជំនន់ នៅប្រទេសជប៉ុន បានសម្លាប់មនុស្សកើន១៥៥ និងបាត់ខ្លួន៦៧នាក់ហើយ ខណៈក្រុមជួយសង្គ្រោះព្យាយាមដុតដៃដុតជើងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តមានជីវិតជាបន្តបន្ទាប់។
មន្ត្រីឧតុនិយម បានឱ្យដឹងថា យើងមិនដែលមានបទពិសោធន៍ជំនន់ទឹកភ្លៀងដូចនេះពីមុនមកទេ។ កម្ពស់ទឹកភ្លៀងកើនឡើង៣ដង បើប្រៀបធៀបទៅនឹងកម្ពស់ទឹកភ្លៀងក្នុងខែកក្កដា កាលពីឆ្នាំកន្លងទៅ ។
ចំណែកលោក នាយករដ្ឋមន្ត្រីជប៉ុនស៊ីន ស៊ូអាបេ បានអំពាវនាវឱ្យក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះពលរដ្ឋដែលកំពុងរងផលប៉ះពាល់។
ក្រុមសង្គ្រោះជាង៥ម៉ឺននាក់ ប៉ូលិសយោធា កំពុងបើកយុទ្ធនាការជួយសង្គ្រោះនៅតាមតំបន់ផ្សេងៗគ្នា៕