Monday, July 21, 2025
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់10នាក់ នៅអាហ្វហ្គានីស្ថាន

បំផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់10នាក់ នៅអាហ្វហ្គានីស្ថាន

យោងតាមមន្ត្រីរដ្ឋាភិបាល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់10នាក់ កាលពីល្ងាចថ្ងៃអង្គារ ទី10 ខែកក្កដា ឆ្នាំ2018។

លោក Miakhel អ្នក្ននាំពាក្យាយកដ្ឋានសុខាភិបាលខេត្ត បានឱ្យដឹងថា នៅហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានធ្វើឱ្យមនុស្ស10នាក់ស្លាប់​ និង4នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល  កំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលនៅក្បែរទីនោះ។

មន្ត្រីដដែលនោះ បានឱ្យដឹងថា អ្នក្នវាយប្រហារគ្រាប់បែកអត្តឃាត បានធ្វើវានៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែង បណ្តាលឱ្យឆាបឆេះយ៉ាងខ្លាំង។

ចំណែកឯលោក Sohrab Qaderi សមាជិកក្រុមប្រឹក្សាខេត្ត បានឱ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើន គឺកុមារដែលកំពុងតែបំពេញការងារនៅជិតកន្លែងលាងរថយន្ត ជាប់នឹងកន្លែងបំផ្ទុះគ្រាប់បែកអត្តឃាត។

ក្រៅពីអ្នកស្លាប់រថយន្ត8គ្រឿង បានរងការខូចខាតទាំងស្រុង។ ក្រោយកើតហេតុ គ្មានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះទេ៕

RELATED ARTICLES