Sunday, November 2, 2025
Homeព័ត៌មានអន្តរជាតិម៉ាឡេស៊ី ចាប់ខ្លួនភេរវករ7នាក់ គំរាមធ្វើគត់ព្រះមហាក្សត្រ

ម៉ាឡេស៊ី ចាប់ខ្លួនភេរវករ7នាក់ គំរាមធ្វើគត់ព្រះមហាក្សត្រ

កាលពីថ្ងៃព្រហស្បតិ៍ ទី19 ខែកក្កដា ឆ្នាំ2018 លោក Mohd Fuzi Harun អធិការប៉ូលិស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន News Asia ថា  ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនភេរវករចំនួន7នាក់ ដោយរួមបញ្ចូលទាំងបុរសគ្មានការងារធ្វើម្នាក់ ដែលបានគំរាមធ្វើគត់ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីម្នាក់។ ជនសង្ស័យផ្សេងទៀត គឺជាបុរសជនជាតិឥណ្ឌូណេស៊ី ផ្ទាល់តែម្តង ធ្លាប់មានទំនាក់ទំនងជាមួយពួកភេរវករ ដែលជាប់ពាក់ព័ន្ធ័ទៅនឹងការហ៊ុំព័ទ្ធទីបញ្ជាការប៉ូលិស អស់រយៈពេល3ថ្ងៃ នៅភាគខាងលិចទីក្រុង Java កាលពីខែឧសភា ដែលប៉ូលិស5នាក់ ត្រូវបានគេធ្វើទារុណកម្ម ហើយក្រោយមកក៏សម្លាប់។

ចំណែកឯស្នង្នការប៉ូលិស បាននិយាយថា ក្នុងចំណោមភេរវករទាំង7នាក់នោះ មាន 4នាក់ ជាជនជាតិម៉ាឡេស៊ី និង3នាក់ ជនជាតិឥណ្ឌូណេស៊ី ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការ ចាប់ពីថ្ងៃទី12-17 ខែកក្កដា នៅក្នុងទីក្រុងធំៗ ចំនួន4។

បុរសវ័យ34ឆ្ន្នាំ គ្មានមុខរបរពិតប្រាកដ ដែលធ្លាប់បានគំរាមគំហែងធ្វើគត់ព្រះមហាក្សត្រ ប្រធានាធិបតី និងរដ្ឋមន្ត្រីម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Johor កាលពីថ្ងៃអង្គារ៍។

បុរសរូបនេះ ធ្លាប់បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា  ចង់សម្លាប់សែរាជវង្ស ព្រះមហាក្សត្រ  ស៊ូតង់ មហាមេដ ទី5 នាយករដ្ឋមន្ត្រី មហាធៀរ មហាមេដ និងរដ្ឋមន្ត្រីម្នាក់៕

RELATED ARTICLES