កងជីវពល ឃឺតវាយបណ្តាញ ទាហានស៊ីរី ចេញពីក្រុង

ស៊ីរី៖ កងកម្លាំងជន ជាតិឃឺតនិង អ្នកតាំងទីលំ នៅក្នុងតំបន់ បានឲ្យដឹងថា កងជីវពលឃឺត YPG បានចាប់ ផ្តើមឈ្លានពាន ទ្រង់ទ្រាយធំមួយ នៅថ្ងៃច័ន្ទនេះ ដើម្បីដណ្តើមយក ក្រុងសំខាន់ Hasaka ដែលស្ថិតនៅ ភាគឦសានរបស់ស៊ីរី មកត្រួតត្រា បន្ទាប់ ពីបានស្នើឲ្យ កងជីវពលរបស់ រដ្ឋាភិបាល ចុះចាញ់ ប្រគល់ ឲ្យខ្លួនកាន់ កាប់។

សាក្សីនិយាយថា កងកម្លាំងពួកឃឺត បានចាប់ផ្តើម ប្រយុទ្ធបន្ទាប់ ពីឆ្លងចូលពាក់ កណ្តាល រាត្រីដើម្បី ដណ្តើមយកស្រុក ភាគអាគ្នេយ៍ Nashwa ដែលជា ទីតាំងកៀក នឹងបរិវេណជំរំ សន្តិសុខមួយ ដែលស្ថិត នៅក្បែរការិយាល័យ របស់រដ្ឋាភិបាល ដែលស្ថិតនៅ ជិតបេះដូងនេះក្រុងនេះ។

កងជីវពល YPG ដែល មានអំណាចពេញ លេញនោះបាន ដណ្តើមយកតំបន់ Ghwairan មុន ដែលជា សង្កាត់ពួកអារ៉ាប់ ធំជាងគេតែមួយ ដែលនៅតែ ស្ថិតក្រោមការ គ្រប់គ្រងដោយ រដ្ឋាភិបាលមកធ្វើ ជារបស់ខ្លួន។

ការប្រយុទ្ធនៅ សប្តាហ៍នេះក្នុងក្រុង Hasaka ត្រូវបានបំបែក ជាតំបន់ផ្សេងៗ នៅក្នុងការ គ្រប់គ្រងរបស់ រដ្ឋាភិបាលស៊ីរីនិងពួកឃឺត ដែលជាការកត់ សម្គាល់ នៃការ ប្រឈមមុខ ដាក់គ្នានៃអំពើ ហិង្សា ច្រើនបំផុតរវាង កងជីវពល YPG និង ពួកឃឺតនិង ក្រុម Damascus ក្នុងអំឡុង សង្គ្រាមស៊ីវិល អស់រយៈ ពេលជាង ៥ឆ្នាំនេះ។

កងទ័ពស៊ីរីបានដាក់ ពង្រាយយន្ត ហោះចម្បាំងជាច្រើន គ្រឿងទប់ទល់ និងក្រុមប្រដាប់ អាវុធជនជាតិ ឃឺតខ្លាំងៗជាលើក ដំបូង ក្នុងអំឡុង ពេលនៃការ ផ្ទុះសង្គ្រាមកាលពី សប្តាហ៍មុន ។ កងជីវពល YPG គឺជាបេះដូងនៃយុទ្ធនា ការដឹកនាំដោយ សហរដ្ឋអាមេរិក ប្រឆាំងនិងក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងប្រទេស ស៊ីរីនិងតំបន់ គ្រប់គ្រងភាគ ខាងជើងដែលកង ជីវពលនោះ បានបង្កើតរដ្ឋា ភិបាលផ្ទាល់ខ្លួនចាប់ តាំងពីសង្គ្រាមស៊ីរី ចាប់ផ្តើមឡើងក្នុង ឆ្នាំ២០១១។