Thursday, November 21, 2024
Homeសុខភាពការ៉ុត បំប៉នសុខភាព កម្ចាត់ប៉ារ៉ាស៊ីត

ការ៉ុត បំប៉នសុខភាព កម្ចាត់ប៉ារ៉ាស៊ីត

-ជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ៖ ក្នុងការ៉ុត មាន​សារធាតុប្រឆាំង​រ៉ាឌីកាល់សេរីយ៉ាងច្រើន។ បើទទួលទានជាប្រចាំនោះ ប្រព័ន្ធការពាររាងកាយនឹងរឹងមាំ ថែមទាំងល្អចំពោះប្រព័ន្ធរំលាយអាហារ ជួសជុលជាលិកា និងជួយឱ្យមុខរបួស ឆាប់ជាសះស្បើយ។ បើមិនចង់បរិភោគការ៉ុតតែមួយមុខទេ អាចទទួលទាន រួមជាមួយម្ហូបអាហារផ្សេងៗក៏បាន ពុំបាត់បង់រសជាតិ និងគុណប្រយោជន៍ឡើយ។

-សម្អាតសរសៃឈាម ៖ ការ៉ុត មិនបានសម្អាតសរសៃឈាមដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែចូលទៅកម្ចាត់ខ្លាញ់ដែលស្ទះនៅតាមសរសៃឈាម ជួយឱ្យឈាម ធ្វើចរាចរបានស្រួល នាំឱ្យស្បែកមានពណ៌សម្បុរភ្លឺថ្លា ថែមទាំងមានសារធាតុអាហារ ជួយបំប៉នសរសៃសក់ផងដែរ។

-កម្ចាត់ប៉ារ៉ាស៊ីត ៖ ប្រសិនមានបាក់តេរី ទោះបីទទួលទានអាហារបំប៉នថ្លៃៗ ក៏នៅតែបណ្តាលឱ្យស្គមរហូតដល់ក្បាលធំ ខួរក្បាលស្រពេចស្រពិល និងមិនមានកម្លាំងកំហែង។ ដូច្នេះ យកល្អគួរទទួលទានការ៉ុតដើម្បីបង្ការទុកជាមុន ថែមទាំងជួយកម្ចាត់ពងប៉ារ៉ាស៊ីត មុនវាញាស់បានទៀតផង៕

RELATED ARTICLES