Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិឈ្វេងយល់ ពីការប្រើកល ល្បិចក្នុង ក្បួនសឹកចិន

ឈ្វេងយល់ ពីការប្រើកល ល្បិចក្នុង ក្បួនសឹកចិន

យុទ្ធសាស្ត្រធ្វើសង្គ្រាម

. ស៊ុន ជឺ ពោលថា៖ នៅក្នុងការធ្វើ សឹកសង្គ្រាមមេ ទ័ពទទួល បញ្ជាចេញទ័ព ពីស្តេចត្រាញ់។

២. ការកេណ្ឌកង ទ័ពនិងប្រមូលកម្លាំង គឺគាត់ (មេទ័ព) ចាំបាច់ ត្រូវធ្វើដោយ មានការ ចុះសម្រុង ក៏ដូចជា មូលមតិ តែមួយនៅក្នុង ធាតុផ្សំខុសៗគ្នានៃ ការបោះជំរំ ទ័ពរបស់ខ្លួន។

៣. ការប្រើកល ល្បិចជាមួយ និងកងទ័ពក្នុងការទាញយក គុណប្រយោជន៍ ពីទាហានដែល មិនគោរពវិន័យ គឺជាគ្រោះ ថ្នាក់បំផុត។
៤. ប្រសិនជាអ្នក រៀបចំផ្គត់ផ្គង់សម្ភារៈបរិក្ខារកង ទ័ពយ៉ាងពេញ ប្រៀបក្នុងការ ធ្វើដំណើរដើម្បីនឹង ដណ្តើមយកផលប្រយោជន៍ គាប់ជួនគឺថា អ្នកនឹងច្បាស់ ជាចល័តទ័ព បានយឺតបំផុត មិនខានឡើយ។ ម្យ៉ាងវិញ ទៀតដើម្បីជាដំណោះ ស្រាយក្នុងការបំលាស់ ទីកងទ័ពឲ្យ បានលឿនទាន់ ពេលវេលាទៅ តាមវត្ថុបំណងមួយ គឺមានពាក់ព័ន្ធនឹង ការបោះ បង់ចោលនូវហិប ឬកញ្ចប់អីវ៉ាន់ផ្សេងៗតាមផ្លូវទើប ជាការប្រសើរ។

៥. ដូច្នេះ ប្រសិនជាអ្នក បញ្ជាឲ្យទាហាន របស់ខ្លួនដោះអាវ កងទ័ពរបស់ ពួកគេចេញហើយបង្ខំ ឲ្យធ្វើដំណើរដោយ មិនឈប់សម្រាក ទាំងថ្ងៃឬយប់ ដែលគ្រប ដណ្តប់លើចម្ងាយ ផ្លូវឆ្ងាយជាង ធម្មតាទ្វេដង ការប្រើប្រាស់រយៈ ចម្ងាយផ្លូវ១០០លី (រង្វាស់ខ្នាតចម្ងាយផ្លូវ ចិនសម័យបុរាណ) ដើម្បី នឹងទាញយក គុណប្រយោជន៍ មេទ័ព ដែលអនុវត្ត បែបនេះនឹងធ្លាក់ ចូលទៅក្នុងដៃ របស់សត្រូវជា មិនខានឡើយ។

(នៅមានត)

ប្រែបម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES