Friday, April 26, 2024
Homeព័ត៌មានជាតិឆេះ​​​ខារ៉ា​អូ​ខេ​​​ ​«K O» ​ទាំង​​កណ្តាល​​ថ្ងៃ​​ត្រង់​ ​ផ្អើល​ក្រុង​បាត់​ដំ​បង​

ឆេះ​​​ខារ៉ា​អូ​ខេ​​​ ​«K O» ​ទាំង​​កណ្តាល​​ថ្ងៃ​​ត្រង់​ ​ផ្អើល​ក្រុង​បាត់​ដំ​បង​

ខេត្ដបាត់ដំបង៖ អាហារដ្ឋាន និងKTV «K O» ទើបបើកថ្មីក្នុងក្រុងបាត់ដំបង ត្រូវភ្លើងឆាបឆេះ ទាំងកណ្ដាលថ្ងៃត្រង់ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិករត់ចែកជើងគ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ឋិតក្នុងក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ។

ddsgvds
នគរបាលពន្លត់អគ្គិភ័យ កំពុងឡើងទៅបាញ់ទឹកពន្លត់ភ្លើង ដែលឆេះនៅេជាន់លើ

លោកអ៊ូ ចន្ទ័កុសល មេការអាហារដ្ឋាននិង KTV «K O» បានបញ្ជាក់ថា មូលហេតុនៃការបង្កឡើងបណ្តាលឲ្យមានភ្លើងឆាបឆេះឡើង ដោយសារស្ត្រីបម្រើការខារ៉ាអូខេនៅក្នុងបន្ទប់ជាន់ខាងលើអ៊ុចធូបទុកចោលហើយចុះមកទទួលភ្ញៀវនៅជាន់ខាងក្រោម ដែលកំពុងតែមានភាពទាក់ទាញយ៉ាងគាប់ប្រសើរមានភ្ញៀវវច្រើន ។

នៅក្នុងហេតុការណ៍នេះក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន២គ្រឿង ក្នុងការបាញ់ពន្លត់ភ្លើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

fdbfd
ប្រជាពលរដ្ឋផ្អើលចោមរោមមើលហេតុការណ៍អគ្គិភ័យ

ទ្រព្យសម្បត្តិដែលបង់ខាតក្នុងការឆាបឆេះនេះ គិតជាទឹកប្រាក់អស់ប្រមាណ៥០០ដុល្លារប៉ុណ្ណោះ រួមទាំងសម្ភារះ និងលុយកាក់ ទូរសព្ទ័របស់ស្ត្រីបម្រើការងារ ៕

ផានិត

 

 

RELATED ARTICLES