Saturday, April 27, 2024
Homeព័ត៌មានជាតិបុរស​​ម្នាក់​​ចង​ក​​​ស្លាប់​នៅ​ក្នុង​​​ក្រសួង​​វប្បធម៍​​ វិចិត្រ​​សិល្ប:​ ​មិន​ដឹង​មូល​ហេតុ​

បុរស​​ម្នាក់​​ចង​ក​​​ស្លាប់​នៅ​ក្នុង​​​ក្រសួង​​វប្បធម៍​​ វិចិត្រ​​សិល្ប:​ ​មិន​ដឹង​មូល​ហេតុ​

ភ្នំពេញ៖ បុរសម្នាក់ យកអាវដៃវែងចងកនឹងបង្កាន់ដៃកាំជណ្ដើរ នៅជាន់ទី២ នៅក្នុងក្រសួងវប្បធម៍និងវិចិត្រសិល្ប: បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកក្រសួងប្ដឹងសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែ សីហា នៅអាគារលេខ២២៧ សំរាប់បន្ទប់បុគ្គលិកនិងសាលប្រជុំ ក្រុម៦៤ ស្ថិតនៅភញមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

dfsfsfdgfd
បុរសចងកសម្លាប់ខ្លួននឹងបង្កាន់ដៃ ជណ្ដើរក្រសួង

ប្រភពត៍មានពីស្រ្តីមានឈ្មោះ កាយ ភារ៉ា  អាយុ៥៦ឆ្នាំ មុខរបរអនុការិយាល័យតែងសេចក្ដីនៃក្រសួងវប្បធម៍និងវិចិត្រសិល្ប: ស្នាក់នៅផ្ទះលេខ១៧៦ ចាក់អង្រែក្រោម ខណ្ឌមានជ័យបានប្រាប់អោយដឹងថា មុនកើតហេតុគាត់ចេញពីផ្ទះ ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យសំរាកពីការងារក៏មកបោសសំអាតបន្ទប់របស់គាត់នៅជាន់ទី១រួចហើយបានងើយកមើលទៅលើក៏ឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅបង្កាន់ដៃជណ្ដើរ តែមិនទាន់ច្បាស់ក៏ឡើងទៅដល់ជាន់ទី២មើលទើបដឹងច្បាស់ពិតជាមានបុរសមិនស្គាល់អត្តសញ្ញាណមកចងកងសម្លាប់ខ្លួនមែន ក៏ទូរស័ព្ទទៅប្ដឹងប្រធានក្រសួងអោយសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យសពនិងស្វែងរកក្រុមគ្រួសារនៃសព ។

ប្រភពពត៍មានពីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ឲ្យដឹងថា ដោយបន្ទាប់ពីប្រធានក្រសួងវប្បធម៍និងវិចិត្រសិល្ប:បានទូរស័ព្ទប្ដឹងថាមានបុរសម្នាក់ចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ក៏ប្រញាប់ទៅដល់កន្លែងកើតហេតុរួចបានរាយការណ៍ជូនថ្នាក់លើ ឲ្យជំនាញកោសល្យវ័ច្ឆ័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យដើម្បីកំណត់មូលហេតុសពស្លាប់ដោយមូលហេតុអ្វី ។

dffdafdsa
សមត្ថកិច្ចយកសព ចេញពីកន្លែងកើតហេតុ

សមត្ថកិច្ចបន្តទៀតថា ក្រោយពីការត្រួតពិនិត្យនិងមានការឯកភាពពីគ្រូពេទ្យកោសល្យវិច្ឆ័យ បានសន្និដ្ឋានថា សពនេះបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយប្រើអាវដៃវែងការ៉ូក្រហមសយកអាវទៅចងនិងបង្កាន់ដៃរួចទាក់និងនិងអាវហើយសំយ៉ុងជើងចុះពីជាន់ទី១ បណ្ដាលដាច់ខ្យល់ស្លាប់ ហើយសពនេះមានវ័យជាង២០ឆ្នាំ មានសំប្បុរពណ៍សណ្ដែកបាយកម្ពស់១ម៉ែត្រ៦៥ ហើយសពមិនទាន់មានអត្តសញ្ញាណទេ ដោយគ្មានអ្វីជាប់នឹងខ្លួន ។ សពបានយកដំកល់ទុកនៅវត្តស្ទឹងមានជ័យជាបណ្ដោះអាសន្នសិនរងចាំស្វែងរកសាច់ញាតិ ៕

គួន ចំរើន

 

RELATED ARTICLES