Saturday, April 27, 2024
Homeព័ត៌មានជាតិរដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ថា ប្រឡង​បាក់​ឌុប ឆ្នាំ​នេះ ល្អជាង​ឆ្នាំ​មុន

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ថា ប្រឡង​បាក់​ឌុប ឆ្នាំ​នេះ ល្អជាង​ឆ្នាំ​មុន

ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦ និង បញ្ចប់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្រប ជាមួយនេះ ហើយលោកហង់ ជួនណារ៉ុន រដ្ឋ- មន្ត្រីក្រសួងអប់រំ យុវជននិងកីឡា  បានបញ្ជាក់ ថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៦នេះ មាន ការប្រែប្រួលល្អជាងឆ្នាំមុន។

លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងបែបនេះ ក្នុង ពេលចូលរួមបើកវិញ្ញសាប្រឡងបាក់ឌុប កាល ពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅ មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានី- ភ្នំពេញ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងបានឃើញថា នៅឆ្នាំទី៣ នៃកំណែទម្រង់ វិស័យអប់រំនេះ ការប្រឡងមានការប្រែប្រួល និងល្អជាងឆ្នាំមុន”។

លោករដ្ឋមន្ត្រីបន្តថា តាមការសង្កេតឃើញ សម្រាប់ឆ្នាំនេះ គឺការប្រឡងបាក់ឌុប កាន់តែ មានលក្ខណៈល្អប្រសើរ ពោលគឺនៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ មិនមានការនាំយកឯកសារអ្វីចូល បានទាំងអស់ ហើយបេក្ខជនប្រឡងនៅឆ្នាំនេះ  ពួកគេហាក់មានទំនុកចិត្តខ្ពស់ បន្ទាប់ពីបានខិតខំ រៀនច្រើនតាំងពីដើមឆ្នាំមក។

តាមសេចក្តីរាយការណ៍នៅក្នុងបរិយា- កាសទូទៅក្នុងមណ្ឌលប្រឡងនីមួយៗ សង្កេត ឃើញបេក្ខជន-បេក្ខនារី បានធ្វើដំណើរមកកាន់ មណ្ឌលប្រឡងតាំងពីព្រលឹមស្រាងៗ និងមិន សូវនាំយកនូវសំណៅឯកសារអ្វីចូលក្នុងមណ្ឌល ប្រឡង តាមរយៈការលាក់បំពួននៅក្នុងសម្លៀក- បំពាក់ ដូចបណ្តាឆ្នាំមុនៗនោះទេ ខណៈដែល ការឆែកឆេរនៅមុខមណ្ឌលប្រឡង កាន់តែ រឹតបន្តឹងខ្លាំងឡើងទ្វេដង។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម- សិក្សាទុតិយភូមិនៅឆ្នាំនេះ ត្រូវបានបែងចែក ជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រសង្គម និងថ្នាក់ វិទ្យាសាស្ត្រ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង អប់រំ យុវជននិងកីឡា បានបញ្ជាក់ឱ្យដឹងនៅ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ថា នៅ ព្រឹក ថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានអ្នកអង្កេតការណ៍ និងបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពនៅអំឡុងពេលប្រឡង ដោយ ក្នុងនោះ មានអ្នកកើតអាការវិលមុខ ខ្យល់គរ និងក្អួតចង្អោរជាដើម។ នៅក្នុងនោះ បេក្ខជន ខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមាន អាការធូរស្រាល បន្ទាប់ពីទទួលបានជំនួយ សង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការនៅតាម មណ្ឌលប្រឡង ដោយឡែកមានបេក្ខជនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែបានត្រឡប់ មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរការ ប្រឡងរបស់ខ្លួនវិញ បន្ទាប់ពីទទួលបានការ ព្យាបាល។

ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំដដែល បានបន្តថា ជុំវិញដំណើរការប្រឡងនៅព្រឹកថ្ងៃ ទី១ (២២សីហា)នោះ បានប្រព្រឹត្តទៅដោយ រលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើង គួរឱ្យកត់សម្គាល់ឡើយ ដោយនៅ តាមមណ្ឌលប្រឡងនីមួយៗបានដំណើរការក្នុង សភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់និងទំនួលខុស ត្រូវខ្ពស់ពីគណៈកម្មការអនុរក្ស អ្នកសង្កេត- ការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជា ដើម។ ដោយឡែកបេក្ខជនបានគោរពបទបញ្ញត្តិ នៃការប្រឡង បានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ច ការតាមសមត្ថភាពរៀងៗខ្លួន។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ ថា ការប្រឡងបាក់ឌុប មាន៧មុខវិជ្ជា និងមាន ពិន្ទុសរុប៥០០ពិន្ទុ ប៉ុន្តែបេក្ខជនធ្វើបានត្រឹមតែ ២៣៧ពិន្ទុប៉ុណ្ណោះ គឺជាប់ហើយ។ បេក្ខជនដែល ធ្វើបានពិន្ទុចាប់ពី៩០ភាគរយ រហូតដល់១០០ ភាគរយ ទទួលបាននិទ្ទេស ៅ ចំណែកពិន្ទុចន្លោះ ពី៨០ភាគរយ ទៅ៩០ភាគរយ ទទួលបាននិទ្ទេស ព ដោយឡែកពិន្ទុចាប់ពី៧០ភាគរយ ទៅ៨០ ភាគរយ ទទួលបាននិទ្ទេស ជ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦ ប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដោយមានបេក្ខជនសរុប ចំនួន៩៣ ៧៥២នាក់ និងមានមណ្ឌលប្រឡងសរុប១៥៧ មណ្ឌល ចែកចេញជា៣៧៨១បន្ទប់ នៅទូទាំង ២៥រាជធានី-ខេត្ត។ ចំណែកការប្រកាសលទ្ធផល ប្រឡងបាក់ឌុប ត្រូវក្រសួងអប់រំកំណត់យក រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ជាថ្ងៃ ប្រកាសសម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំណែកមណ្ឌលប្រឡងនៅតាម បណ្តាខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦៕

RELATED ARTICLES