Saturday, April 27, 2024
Homeព័ត៌មានជាតិពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​ជាង​២០០​​នាក់ មក​តវ៉ា​ដី​ធ្លី​នៅ​ក្រសួង​​​ដែន​ដី ជួយ​ដោះ​ស្រាយ​

ពលរដ្ឋ​ខេត្ត​កំពង់​ស្ពឺ​ជាង​២០០​​នាក់ មក​តវ៉ា​ដី​ធ្លី​នៅ​ក្រសួង​​​ដែន​ដី ជួយ​ដោះ​ស្រាយ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែសីហា នៅចំណុចអាគារលេខ៧០១និង៧០៣ តាមផ្លូវព្រះមុនីវង្ស ក្រុម១៨ ស្ថិតនៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប្រជាពលរដ្ឋជាង២០០នាក់តំណាងឲ្យប្រជាពលរដ្ឋ២ស្រុក ក្នុងខេត្តកំពង់ស្ពឺ ចំនួន១៤១៤គ្រួសារ បានលើគ្នាមកតវ៉ានិងយកញ្ញាត្តិមកដាក់បន្ថែមទៀតនៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឲ្យជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលីយ៉ុងផាត់ ផលិតស្ករស ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាយកញ្ញាតិនិងមកសួរនាំព្រោះកន្លងមកពួកគាត់ធ្លាប់យកញ្ញាតិមកដាក់ម្តងរួចមកហើយ ឲ្យជួយដោះស្រាយបន្ទាប់ពីពួកគាត់សរុបទាំងអស់ ១៤១៤គ្រួសាររងផងប៉ះពាល់ដោយសារការអភិវឌ្ឍន៍លើវិស័យដំណាំអំពៅរបស់ក្រុមហ៊ុន កំពង់ស្ពឺស្គឺស៊ូហ្គី ការផ្តល់ដីសម្បទាដល់ក្រុមហ៊ុនវិនិយោគនោះបានបង្កឲ្យមានបញ្ហាជាច្រើនដូចជា ការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលពីមុនមក មានការបណ្តេញចេញ ដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយបញ្ហាទាំងនោះបាន អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅមិនទាន់បានដោះស្រាយនៅឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ជាប្រាក់ និងពេលវេលាជាច្រើន ជាពិសេសបាត់បង់នូវសិទ្ធិអាស្រ័យផលរបស់ពួកគាត់ ។ អាស្រ័យហេតុនេះហើយទើបពួក គាត់យកញតិមកដាក់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឲ្យជួយដោះ
ស្រាយ ។ ជាលទ្ធផលជាច្រើនឆ្នាំមកហើយនៅមិនទាន់ឃើញមានដំណោះស្រាយនៅឡើយទេ ។

gfdhbfdh
តំណាងប្រជាពលរដ្ឋផ្ដល់បទសម្ភាសន៍

លោក ផង់ សុគិត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែចំការ ស្នាក់នៅភូមិអូរកោង ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានប្រាប់អ្នកយកពត៍មានថាគាត់មានដីទំហំ៥ហិតា មានប័ណកាន់សិទ្ធត្រឹមត្រូវ ជាដីទំនាស់ រួមទាំងប្រជាពលរដ្ឋក្នុងស្រុកសរុប៧១៤គ្រួសារដែលមិនទាន់បានដោះស្រាយ ដីទាំងអស់នេះពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៧៩មកហើយបែរជាក្រុមហ៊ុនលីយ៉ុងផាត់មកយកដីធ្លីដែលគាត់ធ្លាប់ធ្វើស្រែចំការនោះដោយងាយដោយគ្មានដំណោះស្រាយអ្វីសោះ  ។

ប្រជាពលរដ្ឋផ្សេងទៀតបានបញ្ជាក់ថា មានពលរដ្ឋដែលនៅស្រុកឱរ៉ាល់ បានឲ្យដឹងថា ពួកគាត់មកក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ថ្ងៃនេះគាត់មិនចង់បានលុយទេគឺចង់បានដីដែលគាត់រស់នៅតាំងពីដូនតាទេនិងនិងចង់ឲ្យក្រសួងដែនដីចុះទៅពិនិត្យជាក់ស្តែងថា គឺដីដែលមកដាក់បណ្ដឹង និងគឺពិតប្រាកដមែនឬមិន មែន ។

dfgfhsd
ប្រជាពលរដ្ឋលើកបដាតវ៉ានៅមុខក្រសួង

លោក ហុត ណុប ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរធ្វើស្រែចំការស្នាក់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់សឺ្ពដែលមានដីទំនាស់ជាមួយក្រុមហ៊ុនរោងចក្រផលិតស្ករសរបស់លី យ៉ុងផាត់មាន៧០០គ្រួសារ មានវិវាទតាំងពីឆ្នាំ២០១០រហូតមកដល់២០១៦មិនទាន់ដោះស្រាយចប់ទេហើយមកក្រសួងនេះជាលើទី២ ហើយដែលក្រសួងបានអោយយកឯកសារពាក់ព័ន្ធដីធ្លីយកមកបន្ថែមទៀតហើយប្រជាពលរដ្ឋមកព្រឹកនេះមាន២ស្រុកក្នុងខេត្តកំពង់ស្ពឺមានជាង២០០នាក់ រួមគ្នាតវ៉ានិងទាមទារយកដីធ្លីវិញហើយនិងសង្ឃឹមថាក្រសួងបានដោះស្រាយអោយឆាប់ៗដោយបានប្រកបមុខរបរដូចដើមវិញ ៕

RELATED ARTICLES