Saturday, April 20, 2024
Homeកីឡាអន្ដរជាតិបិសាចក្រហម​ Man Utd ព្រមលក់ ​Depay ឲ្យLyon

បិសាចក្រហម​ Man Utd ព្រមលក់ ​Depay ឲ្យLyon

ទោះបីក្លឹបបិសាចក្រហម​Man Utd ធ្លាប់ច្រានចោលលុយជាង 15 លានដុល្លារពីក្លឹប​Lyon តែពេលនេះគេបានសម្រេចលក់កីឡាករ Memphis Depay ទៅឲ្យក្លឹបនេះវិញហើយ ។ក្លឹបMan utd បាននិយាយថា នៅសល់រយៈពេល48 ម៉ោងទៀតកីឡាករសញ្ជាតិហុល្លង់ នឹងត្រូវចាកចេញពីទឹកដី Old Trafford ហើយ។ទាក់ទងទៅហ្នឹងការផ្លាស់ប្តូរចិត្តចុងក្រោយនេះ ក្លឹបMan Utd មិនបានបង្ហើបឲ្យដឹងពី តម្លៃខ្លួននោះទេ តែអាចលើសពី15 លានដុល្លារ ទើបក្លឹបនេះព្រមលក់។Depay បានចូលទីលានតែមួយប្រកួតគត់ក្នុងអំឡុងពេលប្រកួត EFLCup ជួបជាមួយក្លឹប Northampton ចាប់តាំងពីខែកញ្ញា 2016 មកដល់ពេលនេះ។

ក្លឹប​Man Utd បានទិញកីឡាករវ័យ22ឆ្នាំរូបនេះពីក្លឹបបាល់ទាត់ហុល្លង់​PSVតម្លៃជាង30 លានដុល្លារកាលពីឆ្នាំ2015 ។

ក្រៅពីក្លឹបLyon ក្លឹបEverton ក៏ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះដែរ តែក្លឹបMan Utd មិនព្រមលក់ឲ្យទេ ពីព្រោះគេចង់លក់ កីឡាករនេះទៅឲ្យឆ្ងាយកុំឲ្យវិលត្រឡប់មកជួបមុខគ្នាទៀត៕

RELATED ARTICLES