Friday, April 26, 2024
Homeព័ត៌មានជាតិបុរសចំណាស់ស្រវឹងស្រាទៅដាក់មង លង់ទឹកប្រឡាយស្លាប់ចោលប្រពន្ធកូន

បុរសចំណាស់ស្រវឹងស្រាទៅដាក់មង លង់ទឹកប្រឡាយស្លាប់ចោលប្រពន្ធកូន

ភ្នំពេញៈ​ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា​ចុះទៅដាក់​មងក្នុងទឹកប្រឡាយមួយកន្លែង បានទាក់ជើងនឹងមង រអិលជើងដួលលង់ទឹកស្លាប់ចោលប្រពន្ធកូន ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី៣ ខែ​តុលា​ ឆ្នាំ​២០១៧ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ខដង្កោ។

បុរសលង់ទឹកស្លាប់​មានឈ្មោះ​ ពេច​ សឿន​ ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មុខរបរជាកសិករ មានប្រពន្ធឈ្មោះដេន ផួន ដេន អាយុ៥៣ឆ្នាំ និងកូនស្រី១ នៅក្នុងបន្ទុក។

តាមសាក្សីដែលជាអ្នកដាក់មងដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ​បុរសខាងលើ​បានហូបស្រា លុះដល់ម៉ោង​ដាក់មងបានទៅដាក់នៅក្នុងទឹកបឹងប្រឡាយ ស្រាប់តែមួយសន្ទុះក្រោយមក បានបាត់គាត់មិនឃើញ ក៏បាននាំគ្នាផ្អើលឆោឡោឡើង ហើយបាននាំគ្នាចុះទៅជួយរាវរកដែរ តែរកមិនឃើញ ព្រោះទឹកជ្រៅពេក ក៏បានហៅអ្នកជិតខាងឲ្យមកជួយ រឿងនេះក៏មានការភ្ញាក់ផ្អើលដឹងដល់ប្រពន្ធគាត់ បាននាំគ្នាមកជួយមុជទឹករកឃើញ ដោយបុរស់ខាងលើបានស្លាប់បាត់ហើយ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏បានទៅរាយមង ពេលដែលគាត់ដើររាយមង គឺជើងគាត់ជំពាក់ជាមួយមង​រុំជើង ទើបធ្វើឲ្យគាត់រអិលជើងដួលចូលទៅក្នុងទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់ចោលប្រពន្ធនិងកូន។

ក្រោយពីសម្ថតកិច្ចខណ្ខដង្កោ ពិនិត្យរួច ហើយថាបុរសនោះពិតជាលង់ទឹកស្លាប់ ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES