Friday, April 26, 2024
Homeព័ត៌មានជាតិសង្គ្រាមតុងទីន!!! មេថាមិនទាន់បង់ កូនថាបង់រួចហើយ ឈ្លោះគ្នាផ្អើលផ្សារ

សង្គ្រាមតុងទីន!!! មេថាមិនទាន់បង់ កូនថាបង់រួចហើយ ឈ្លោះគ្នាផ្អើលផ្សារ

ភ្នំពេញ ៖ ជម្លោះសង្រ្គាមសម្តីអសុរស ដោយសាររឿងលុយតុងទីន ម្ខាងថាឲ្យរួចហើយ ម្ខាងទៀតថាមិនទាន់ឲ្យ បង្កឲ្យផ្អើលពេញផ្សារបុរីសន្តិភាព២ ត្រង់ចំណុចតូបអ៊ុតសក់ ជ្រុងខាងលិច ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ  ។

ខណៈដែលវត្តមានភាគីសងខាងកំពុងដំឡើសសៃកដាក់គ្នា ពុំមានអ្នកទៅអន្តរាគមន៍ ឃាត់ ឬសម្រួលឡើយ មានតែអ្នកឈរមើល អ្នកស្តាប់ ដោយភាគីម្ខាងមានគ្នា២នាក់ប្តីប្រពន្ធ ជេរចង្អុលឆ្កាដៃជើង ចោទប្រកាន់ទៅលើភាគីម្ខាងទៀត ជាស្រ្តីម្នាក់មានរបរជាជាងអ៊ុតសក់ ដោយចោទប្រកាន់ រឿងលុយតុងទីន ងាប់ហើយ មិនទាន់បង់លុយទៅមេ ជាង៣០០០ដុល្លារ ។ រីឯភាគីស្រ្តីមេជាងអ៊ុតសក់វិញ បានទាំងសម្តី បានទាំងកាយវិការ ស្រែកក្តែងៗថា លុយជាង៣០០០ដុល្លារ បានបង់ឲ្យរួចហើយ រឿងអីបានជាដើរនិយាយបរិហារកេរ្តិ៍ ថាខ្លួនមិនទាន់ឲ្យទៅវិញ។

ភាពចម្រូងសម្រាសប្រទះពាក្យសម្តីរវាងម្ខាងៗ បង្កឲ្យផ្អើលអ្នកផ្សារបុរីសន្តិភាព២ ចោមរោមមើល តែមិនមានអ្នកចូលឃាត់ឡើយ អស់មួយសន្ទុះ  ទើបភាគី២នាក់ប្តីប្រពន្ធ អស់ចិត្ត ជិះម៉ូតូចាកចេញទៅបាត់ សង្រ្គាមពាក្យសម្តីក៏ត្រូវបានចប់៕

RELATED ARTICLES