Saturday, April 27, 2024
Homeព័ត៌មានជាតិម្តាយមីងតាមទាន់ ប្រុសចាប់រំលោភក្មួយស្រីក្នុងបន្ទប់ អូសកឲ្យប៉ូលិស

ម្តាយមីងតាមទាន់ ប្រុសចាប់រំលោភក្មួយស្រីក្នុងបន្ទប់ អូសកឲ្យប៉ូលិស

ភ្នំពេញ ៖ យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីវ័យក្មេងម្នាក់ រហូតដល់បានសម្រេច លុះម្តាយមីងនារីរងគ្រោះមកទាន់ ក៏ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ ចាប់អូសកជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

 

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះលេខ៦B ផ្លូវសុធារស ស្ថិតក្នុងភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យល្មោភកាមដែលត្រូវឃាត់ខ្លួន មានឈ្មោះសួន ធា អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ដ.អ.ហ អាយុ២០ឆ្នាំ មុខរបរនិស្សិត មានលំនៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែលេចមុខជនសង្ស័យចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេច លុះគាប់ជួនស្ត្រីជាម្តាយមីងរបស់នារីរងគ្រោះបានមកទាន់ ប្រទះឃើញក៏ស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាង នាំគ្នាចាប់ក្របួចជាប់ និងអូសកជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

អ្វីដែលជារឿងចម្លែកនោះ គឺក្រោយពេលដែលជនសង្ស័យត្រូវបាននាំខ្លួនចូលដល់ប៉ុស្តិ៍នគរបាលចតុមុខ ភ្លាម ស្រាប់តែសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ បានព្យាយាមរារាំងមិនឱ្យអ្នកសារព័ត៌មានថតរូប ឬសម្ភាសន៍អ្វីសោះឡើយ និងថែមទាំងបានបិទទ្វារបន្ទប់ជិតឈឹងទៀតផង។ ក្រោយមក ដោយអ្នកសារព័ត៌មានសួរនាំច្រើនពេក ទើបសមត្ថកិច្ចបានសម្រេចជម្លៀសជនសង្ស័យចេញតាមម៉ូតូ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

 

អត្ថបទមុនៗ

កាក់កបណាស់!!! បញ្ញា សិទ្ធ ទើបមកពីចិន ឥលូវត្រៀមចញទៅថៃ ៥ថ្ងៃទៀត

ភ្នំពេញ ៖ ទើបតែជោគជ័យក្នុងនាមជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិ ស្ដីពីតំបន់ទន្លេមេគង្គ នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៧ លោកបញ្ញា សិទ្ធិ ស្រាប់តែទទួលបានតំណែងជាពិធីករតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិថ្មីមួយទៀត នៅប្រទេសថៃ ដែលជួយឲ្យតារាចម្រៀងរូបនេះកា​ន់តែលេចធ្លោមួយកម្រិតថែមទៀត។

លោកបញ្ញា សិទ្ធិ បានថ្លែងឲ្យដឹងថា លោកពិតជាមានមោទនៈភាពយ៉ាងក្រៃលែង ដែលក្រោយពេលជោគជ័យ ក្នុងនាមជាពិធីករក្នុងព្រឹត្តិការណ៍ដ៏ធំនៅប្រទេសចិន កាលពីថ្មីៗនេះ ស្រាប់តែត្រូវបានជ្រើសរើសឲ្យធ្វើជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍អន្តជាតិជាថ្មីម្ដងទៀត នៅប្រទេសថៃ។ លោកថា លោកនឹងត្រូវហោះទៅធ្វើពិធីករនៅប្រទេសថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ធំមួយស្ដីពីសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម ដែលលោកតំណាងឲ្យពិធីកររបស់កម្ពុជា ប៉ះជាមួយពិធីករតំណាងឲ្យថៃ នឹងវៀតណាម ខណៈដែលព្រឹត្តិការណ៍នោះក៏មានការតាំងពិពរណ៌ផលិតផលរបស់ប្រទេសទាំង៣ មានទាំងការប្រគំតន្ត្រី និងមានរបាំខ្មែរបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

តារារូបសង្ហាពហុជំនាញលើវិថីសិល្បៈរូបនេះ បានឲ្យដឹងដែរថា “ឱកាសទៅធ្វើពិធីករនៅប្រទេសថៃ លើកនេះគឺលោកត្រូវបានគណៈកម្មការតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍នោះពេញចិត្តចំពោះសមត្ថភាពរបស់លោក បន្ទាប់ពីឃើញលោកទទួលបានការគាំទ្រខ្លាំងនៅក្នុងព្រឹត្តិការណ៍នៅប្រទេសចិន ខណៈដែលលោកក៏ចេះភាសាថៃ អាចប្រើការបានផងនោះ។

បញ្ញា សិទ្ធិ បញ្ជាក់ថា “លោកពិតជាសប្បាយចិត្តយ៉ាងក្រៃលែង នៅពេលដែលទីផ្សារសិល្បៈរបស់ខ្លួនចាប់ផ្ដើមស្ទុះឡើងទាំងផ្នែកសម្ដែង ច្រៀង និងពិធីករ ជាដើម។ ជាពិសេសកាន់តែមានមោទនភាពនៅពេលដែលមានឱកាសបានបង្ហាញវត្តមាន ក្នុងនាមជាពិធីករតំណាងឲ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិជាបន្តបន្ទាប់។

បញ្ញា សិទ្ធិ បានបង្ហាញក្ដីរំពឹងថា “ឱកាសធ្វើពិធីកររយៈពេល៥ថ្ងៃ នៅប្រទេសថៃ ដែលចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មករា ខាងមុខនេះ នឹងទទួលបានជោគជ័យខ្លាំងដូចក្នុងព្រឹត្តិការណ៍នៅប្រទេសចិន នាពេលកន្លង ទៅខណៈដែលលោកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដោយមិនឲ្យគណៈកម្មការ និងទស្សនិកជនខកបំណងចំពោះរូបលោកនោះទេ៕

 

http://www.nokorthomdaily.com/2018/01/panha-seth-58791/

RELATED ARTICLES