Saturday, April 27, 2024
Homeព័ត៌មានជាតិប្រពន្ធលែងលះ១ឆ្នាំមកហើយ ប្តីនគរបាលតូចចិត្តចងកសម្លាប់ខ្លួន

ប្រពន្ធលែងលះ១ឆ្នាំមកហើយ ប្តីនគរបាលតូចចិត្តចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌឬស្សីកែវ ផ្នែកសន្តិសុខ ដោយសារតែតូចចិត្តប្រពន្ធលែង ​រយៈពេល១ឆ្នាំមកហើយ បានសម្រេច​ចិត្តយកខ្សែកាប​ចងកខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិច័យ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលំនៅចំណុចផ្ទះលេខ2026 ក្រុម១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះតូច សារ៉ាត់ ភេទប្រុស អាយុ៤៥ឆ្នាំ ​មុខរបរជាមន្ត្រីនគរ​បាលខណ្ឌឬស្សីកែវ ស្នាក់នៅផ្ទះលេខ2026 ផ្លូវលំ ក្រុម១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង​៥ល្ងាច មានបងប្អូនជនរងគ្រោះ​បានទូរស័ព្ទ​រាយការណ៍ប្រាប់ថា ប្អូនប្រុសរបស់គាត់ដែលធ្វើប៉ូលិសនៅខណ្ឌឬស្សីកែវ បានចងកសម្លាប់ខ្លួន ដោយមិនដឹងថា ចងតាំងពីម៉ោងប៉ុន្មាននោះទេ គឺចង​នៅលើដំបូលផ្ទះ ទើបកម្លាំងប៉ុស្តិ៍នគរបាលគីឡូ៦ ​ចុះទៅមើលកន្លែងកើតហេតុ ដើម្បីឲ្យធ្វើកោសល្យវិច័យ ។

បើតាមប្រភពពត៌មានពីបងស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះខាងលើ​មានវិបត្តិរឿងលែងលះជាមួយប្រពន្ធរយៈពេល១ឆ្នាំមក​ហើយ ទើបសម្រេចចិត្តយកខ្សែកាប​មកចងកសម្លាប់ខ្លួនបែបនេះ ។​

ក្រោយពេលកើតហេតុ សពរបស់ជនរងគ្រោះត្រូវបានសាច់ញាតិធ្វើបុណ្យនៅឯផ្ទះកើតហេតុខាងលើទៅតាមប្រពៃណី៕

RELATED ARTICLES