Friday, April 26, 2024
Homeព័ត៌មានជាតិកាដូថ្មីមួយទៀត!!! សម្តេចហ៊ុន សែន សម្រេចកាត់ដីកោះរ៉ុង៥០០ហិកតារ ជូនពលរដ្ឋ២៩៨គ្រួសារ

កាដូថ្មីមួយទៀត!!! សម្តេចហ៊ុន សែន សម្រេចកាត់ដីកោះរ៉ុង៥០០ហិកតារ ជូនពលរដ្ឋ២៩៨គ្រួសារ

ខេត្តព្រះសីហនុ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកាត់ដីទំហំ៥២៨,៣៧ហិកតារ នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍នៅលើកោះនេះ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ បានសម្រេចដូចខាងក្រោម ៖

មាត្រា១ ៖ កាត់ដីទំហំ៥២៨,៣៧ហិកតារ នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា២ ៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ១២,១៣ហិកតារ ស្មើនឹង១២ក្បាលដី សម្រាប់សាលារៀន៦ក្បាលដី ប៉ុស្តិ៍រដ្ឋបាល២ក្បាលដី សាលាឃុំ១ក្បាលដី ទីស្នាក់ការភូមិ១ក្បាលដី អង្គភាពកងរាជអាវុធហត្ថ ១ក្បាលដី និងវត្ត១ក្បាលដី ស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ ដូចខាងក្រោម ៖

– ភូមិដើមថ្កូវសរុបទំហំ១២៥,៣១ហិកតារ ស្មើ១៧០ក្បាលដី ក្នុងនោះ១៦៩ក្បាលដី ជូនប្រជាពលរដ្ឋ៦៣គ្រួសារ និងសាលាឃុំ ១ក្បាលដី

– ភូមិព្រែកស្វាយ សរុបទំហំ១៦៧,៤៥ហិកតារ ស្មើ២០០ក្បាលដី ក្នុងនោះមានចំនួន១៩៨ក្បាលដី ជូនប្រជាពលរដ្ឋ៩៦គ្រួសារ វត្ត១ក្បាលដី និងសាលារៀន១ក្បាលដី

– ភូមិសុខសាន្ត សរុបទំហំ២០០,៤១ហិកតារ ស្មើ១២៨ក្បាលដី ក្នុងនោះ១២៤ក្បាលដី ជូនប្រជាពលរដ្ឋ៦៤គ្រួសារ និងសាលារៀន ៤ក្បាលដី។

– ភូមិកោះតូច សរុបទំហំ៣៤,២០ហិចតា ស្មើ១៣៩ក្បាលដី ក្នុងនោះ១៣៤ក្បាលដី ជូនប្រជាពលរដ្ឋពលរដ្ឋ៧៥គ្រួសារ និង៥ក្បាលដី សម្រាប់សាលារៀន១ក្បាលដី ប៉ុស្តិ៍រដ្ឋបាល២ក្បាលដី ទីស្នាក់ការភូមិ១ក្បាលដី និងអង្គភាពកងរាជអាវុធហត្ថ១ក្បាលដី៕

RELATED ARTICLES