Friday, April 26, 2024
Homeកីឡាអន្ដរជាតិសេដ្ឋី​អារ៉ាប់​​ ចង់​ទិញក្លឹប Man Utd ប្រជែងជើងឯកជាមួយ Man City

សេដ្ឋី​អារ៉ាប់​​ ចង់​ទិញក្លឹប Man Utd ប្រជែងជើងឯកជាមួយ Man City

តាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា មហាសេដ្ឋី​​អារ៉ាប៊ី សាអ៊ូឌីត កំពុងចាប់អារម្មណ៍ចង់ទិញក្លឹបបិសាចក្រហម Man Utd ។

ប្រភពដដែលនោះ បានឲ្យដឹងទៀតថា ព្រះ​អង្គ​ម្ចាស់ Mohammad bin Salman ដែល​មាន​ទ្រព្យ​ក្នុង​ដៃ​ជាង១ពាន់​​ប៊ីលាន​ដុល្លារ ​ចង់​ទិញ​ក្លឹប Man Utd ដើម្បី​ប្រជែង​​ជើងឯកជាមួយក្លឹប Man City ដែល​កំពុង​គ្រប់គ្រង​ដោយ​សេដ្ឋី​អារ៉ាប់រួម Mansour bin Zayed Al Nahyan។

ទោះជាយ៉ាង​​ក្ដី​ គ្រួសារ Glazer ដែល​ជា​អ្នក​គ្រប់គ្រង​ក្លឹប​បិសាច​ក្រហម ​មិន​ទាន់​គិត​គូ​រចង់​លក់​ក្លឹប​ទេ។ ប៉ុន្តែ​សម្រាប់​តម្លៃ​របស់​ក្លឹប Man Utd ពេល​នេះ​ គឺ​ច្រើន​ជាង៤​ប៊ីលាន​ដុល្លារ។

ព្រះ​អង្គ​ម្ចាស់ Mohammad bin Salman កំពុង​ចង់​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់ បន្ទាប់​​ពី​បាន​វិនិយោគ​លើ​កីឡាករ​ប្រណាំង​រថយន្ត F1 និង WWE៕

RELATED ARTICLES