Thursday, May 9, 2024
Homeកីឡាអន្ដរជាតិRomelu Lukaku ចាប់អារម្មណ៍ចង់មកសាកវិជ្ជាគុន នៅអ៊ីតាលី

Romelu Lukaku ចាប់អារម្មណ៍ចង់មកសាកវិជ្ជាគុន នៅអ៊ីតាលី

សម្រាប់រដូវកាលដោះដូរខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ខ្សែប្រយុទ្ធ Romelu Lukaku បានបង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ប្តូរមកលេងនៅក្នុងទឹកដីអ៊ីតាលី។ នេះបើយោងតាមប្រភពព័ត៌មាន ESPN ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ចង់ទៅលេងជាមួយក្លឹបសេះបង្កង់ Juventus។  ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា ក្លឹបបិសាចក្រហម Man Utd អនុញ្ញាតឱ្យគាត់ចាកចេញ ឬក៏យ៉ាងណានោះទេ ខណៈដែលក្លឹប Juventus ក៏មិនទាន់បានបង្ហើបឱ្យដឹងពីចំណាប់អារម្មណ៍នេះដែរ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឱ្យក្លឹបបិសាចក្រហម Man Utd ដែលស្ថិតនៅក្នុងពូលជាមួយ Juventus ក្នុងការប្រកួត Uefa Champion League។

នៅក្នុងកិច្ចសម្ភាសជាមួយកាសែតអ៊ីតាលី Gazzetta dello Sport ខ្សែប្រយុទ្ធ Lukaku បាននិយាយថា “សេះបង្កង់ Juventus គឺជាក្លឹបមួយដ៏អស្ចារ្យនៅក្នុងតំបន់អឺរ៉ុប។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទម្រង់លេងរបស់គេមានការកើនឡើងរហូត”។

Lukaku បានបន្តទៀតថា “ក្លឹបនេះមានទាំងគ្រូបង្វឹក និងកីឡាករល្អ។ ក្លឹប Juventus បច្ចុប្បន្នកំពុងមានវត្តមានខ្សែប្រយុទ្ធឆ្នើមៗ រួមមាន កីឡាករ Ronaldo និង Dybala៕

RELATED ARTICLES