Saturday, April 27, 2024
Homeសុខភាពកាហ្វេជួយព្យាបាលជំងឺរលាកសន្លាក់ នៃស្ត្រីវ័យអស់រដូវ

កាហ្វេជួយព្យាបាលជំងឺរលាកសន្លាក់ នៃស្ត្រីវ័យអស់រដូវ

ការសិក្សាស្រាវជ្រាវពីអ្នកជំនាញនៃ Boston University, School of Medecine ធ្វើតេស្តទាក់ទងការពិសាកាហ្វេ ដើម្បីបន្ថយបញ្ហាជំងឺរលាកសន្លាក់នៃស្ត្រីវ័យអស់រដូវ បង្ហាញថា ចំនួនអ្នកដែលឈឺពីជំងឺរលាកសន្លាក់ ៨៩៦នាក់ ពេលពិសាកាហ្វេ១ថ្ងៃ ៤ពែង ហើយនៅសល់អ្នកជំងឺត្រឹមតែ៨៥នាក់តែប៉ុណ្ណោះ។ អ្នកជំនាញបានបញ្ជាក់ថា ជំងឺរលាកសន្លាក់ កើតចំពោះស្ត្រីវ័យអស់រដូវមាន១ ក្នុង២០ និងប្រសិនក្នុងដំណាក់កាលធ្ងន់ធ្ងរ អ្នកជំងឺអាចដើរមិនបាន ឬសូម្បីតែទម្ងន់ភួយក៏អាចធ្ងន់ពេកដែរ។

យ៉ាងណាក៏ដោយ អ្នកជំនាញបានដាស់តឿនថា ស្ត្រីវ័យអស់រដូវ ដែលត្រូវពិសាកាហ្វេ ដើម្បីកម្ចាត់ជំងឺរលាកសន្លាក់នោះ មិនមែនពិសាបានគ្រប់ៗគ្នាទេ ព្រោះកាហ្វេអ៊ីនអាចទៅកម្ចាត់កាល់ស្យូម ធ្វើឱ្យពុកឆ្អឹង ជំរុញសម្អាធឈាមផងដែរ។ តែចំពោះស្ត្រីដែលពិសាជាប្រចាំ និងមានប្រវត្តិគ្រួសារមានជំងឺរលាកសន្លាក់ ពុំគួរឈប់ពិសានោះទេ៕

RELATED ARTICLES