Saturday, April 27, 2024
Homeព័ត៌មានជាតិអាងខ្លួនធំ វ៉ាជែងមិន​ប្រណី ចុងក្រោយអ្នកបើករត់ចោលឡាន

អាងខ្លួនធំ វ៉ាជែងមិន​ប្រណី ចុងក្រោយអ្នកបើករត់ចោលឡាន

ភ្នំពេញ ៖ បុគ្គលិកធនាគារម្នាក់ មានឈ្មោះអ៊ួង សុភា អាយុ២៧ឆ្នាំ មានប្រពន្ធនិងកូន១ មុខរបរបុគ្គលិកធនាគារឯកជន ហ្វាយនែន និងមានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FC-0701 វ៉ាជែងរថយន្ត១គ្រឿង ស្រាប់តែភ្លាមនោះ ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខ ភ្នំពេញ ៣ឌ-១២៧១ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ព្យាយាមបើកវាជែងម៉ូតូថែម១ជាន់ទៀត តែវ៉ាមិនផុត ក៏កៀរម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កិនអូសជាង១០ម៉ែត្រ បណ្តាលឱ្យបែកខ្ទេចសាច់មើលលែងយល់ ស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្រោយកើតហេតុ បានរត់ចោលរថយន្តបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចអូសយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវីធី។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងផ្តល់ដំណឹងដល់សាច់ញាតិ មកទទួលដឹកសពទៅកាន់ស្រុកកំណើតនៅឯខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES